ស៊ីក្លូ ដែលយើងគ្រប់គ្នាធ្លាប់តែឃើញមានដឹកអ្នកដំណើរ ទៅកាន់ទីជិតទីឆ្ងាយ តែលើកនេះចំឡែកអី ត្រឡប់មកដឹកកាហ្វេវិញ។ អីយ៉ាស៎! មានមនុស្សច្រើនឈរ អង្គុយច្រើនទៀត តាមពិតស៊ីក្លូកាហ្វេសោះ។ ស៊ីក្លូកាហ្វេ ជាហាងកាហ្វេតាមដងផ្លូវមួយបែបថ្មីទៀត ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះអី ម្ចាស់ហាងបានកែច្នៃស៊ីក្លូ អោយចេញជាតូបកាហ្វេយ៉ាងឡូយ និងមានរៀបកន្លែងអង្គុយបែបអឺរ៉ុបទៀតអ៊ែមហ្មង។


ម៉ោះ! ថ្ងៃនេះបើបានជិះកាត់ម្តុំផ្សារទួលទំពួង កុំភ្លេចចូលសាកល្បងរសជាតិ កាហ្វេដែលមានរសជាតិឆ្ងាញ់ ហើយបើបានសាកកុំភ្លេច កាហ្វេរាមច្បង ដែលលក់ដាច់ជាងគេរបស់ហាងនេះផង។ នោះគឺ កាហ្វេកាពូឈឺណូទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែបៃតងទឹកដោះគោ ផាសិនទឹកដោះគោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!!!


ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទីតាំង៖
* សាខាទីមួយ នៅផ្លូវ១៥៥ កែងផ្លូវ៤៣២ ខាងលិចវិទ្យាល័យទួលទំពូង
* សាខាទី២ នៅផ្លូវ១៦៣ កែងផ្លូវ៣៩០ ។
វីដេអូ