ស្ពានដែលខ្ពស់ជាងគេលើពិភពលោកបានចាប់ដំណើរការនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយនាប្រទេសចិន ហើយវាជាសមិទ្ធផលដ៏គួរឲ្យស្ងើចសរសើរ។

ស្ពាន Bei Panjian បានផ្សារភ្ជាប់ខេត្ត Guizhou និង Yunna ឲ្យកាន់តែជិតគ្នា និងជួយសម្រួលរយៈពេលធ្វើដំណើររវាងទីតាំងទាំងពីរ ពី ៥ម៉ោង មកត្រឹម ២ម៉ោងវិញ។ ស្ពានដែលខ្ពស់បំផុតនេះ មានរយៈកំពស់ ៥៦៤ម៉ែត្រ ពីលើស្ទឹង Beipan (មនុស្សភាគច្រើនស្គាល់ស្ទឹងនេះថា ជាល្អាងនៃគ្រាប់គុជដ៏មានតម្លៃជាច្រើនអស្ចារ្យ)។ ស្ពាននេះមានបណ្តោយ ១,៣៤១ម៉ែត្រ និងអាចឲ្យយានយន្តបួនបើកបរទន្ទឹមគ្នាបាន។
ជាក់ស្តែង សព្វថ្ងៃ ចិនគឺជាម្ចាស់របស់ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកលំដាប់លេខរៀងទី២ និងទី៣ផងដែរ គឺ់ស្ពាន Sidu River និង Puli។
ថ្វីត្បិតតែ Bei Panjian ជាស្ពានដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែស្ពានដែលមានប្រវែងវែងបំផុតនោះ គឺស្ពាន Millau Viaduct ដែលផ្សារភ្ជាប់ប្រទេសបារាំង និងអង់គ្លេសទៅវិញទេ។





វីដេអូ