ក្រោយពីចេញវីដេអូ មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ រួចមកហាងកាហ្វេដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទួលគោក ក្រោយភូមិគ្រិះ ឯក ឧត្តម ទៀ បាញ់) ក៏ទទួលបានការពេញនិយមចូលចិត្ត នឹងទទួលបានកេរ្តិ៍ឈ្មោះល្បី ហើយលក់ដាច់ហួសពីការរំពឹងទុករបស់ខ្លួន។

មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ ល្បីមែនពិត តែសំរាប់មួយមុខនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ចុងភៅមុខស្រស់ប្រចាំហាងកាហ្វេដី ម្នាក់នេះមិនបណ្តោយអោយប្រជាប្រិយភាពរបស់ខ្លួនចុះថយឡើយ ដោយលើនេះរូបគាត់បានបន្ថែមមុខម្ហូបថ្មីប្លែកមួយមុខទៀត។ នោះគឺ ត្រីដុតបំពង់ឬស្សី ហើយម្ហូបនេះ នឹងកាន់តែល្បី ប្រសិនបើអតិថិជននៅបន្តគ្រាំទ្រ និងចូលចិត្តហាងកាហ្វេ។




យ៉ាងណាក៏ដោយ យើងរំពឹងថាវីដេអូម្ហូបដែលបង្ហាញពីរបៀបដុតត្រីបំពង់ឬស្សីនេះ វាពិតជាប្លែក និឹងកាន់តែល្បី ព្រោះអីវាពិតជាប្លែក ហើយពិតជា គួរអោយចង់ញ៉ាំចង់សាក។ និយាយពីក្លិនសាច់ត្រីវិញគឺឈ្ងុយតែម្តង ឈ្ងុយក្លិនស្លឹកតយ និងក្លិនប័រ ចេញពីបំពង់ឬស្សីដ៏ក្តៅ ធានាថាអ៊ែម។ កុំភ្លេចជុំគ្រួសារល្ងាចនេះ!!!

ក្រៅពីត្រីដុតបំពង់ឬស្សី ហាងកាហ្វេដី ក៏មានម្ហូបអមខ្លះៗដែរ ដូចជា៖ បាយចំហុយបំពង់ឬស្សី, ស៊ុបប៉ាគូតេ, បុកល្ហុងភ្លៅមាន់បាយដំណើប, មាន់ដុតក្នុងពាង និងគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។





តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។
ផែនទី


ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959
តម្លៃត្រីដុត១ឈុត៖ 30000រៀល
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ