ក្រុមបិសាចក្រហម បានច្រានចោលនៅសំណើរនាំយកកីឡាករ Schneiderlin ក្នុងទឹកប្រាក់ 18 លានផោន របស់​ក្រុម West Brom។ ហើយបើតាមពត៌មានបានបញ្ជាក់ទៀតថាក្រុម West Brom ក៏បាន ដាក់សំណើរជា​លើកទី 2 របស់ខ្លួនផងដែរ។

កីឡាករ Schneiderlin មិនអាចជាប់ជាកីឡាករជំរើសទី 1 ក្នុងទឹកដី Old Trafford នារដូវកាលនេះបានទេ។ ដូច្នេះទើបលោក Ony Puils ចង់បានខ្សែបំរើរូបនេះមកចូលរួមជាមួយក្រុម។ ក្រុម Everton ក៏ចាប់អារម្មណ៏​ក្នុង​ការនាំយកកីឡាកររូបនេះផងដែរ។ កីឡាករ Schneiderlin បានបង្ហាញ ខ្លួនចំនួន​29 ដង ពេលស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់លោក Louis Van Gaal ក្នុងរដូវកាលមុន។ បន្ទាប់ពីគាត់បានចំណាយ 25 លានផោន ក្នុង​ការ​នាំ​យករូបគេពីក្រុម Southampton។ ប៉ុន្តែនៅពេល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho កីឡាកររូបនេះមិនបានជាប់ជាជំរើសរបស់គាត់ ឡើយ។ គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបាននិយាយថា “Schneiderlin គឺអាចផ្លាស់ប្តូរបានក្នុងតំលៃខ្លួនសមរម្យណាមួយ”។

https://www.youtube.com/watch?v=QU01lLp5kRc&t=1s