ស៊ីក្លូខ្មែរកាលីបចឹង ម៉ោះ! ញ៉ាំកាហ្វេជិះស៊ីក្លូ

ស៊ីក្លូកាហ្វេ

0
2119

ស៊ីក្លូ ដែលយើងគ្រប់គ្នាធ្លាប់តែឃើញមានដឹកអ្នកដំណើរ ទៅកាន់ទីជិតទីឆ្ងាយ តែលើកនេះចំឡែកអី ត្រឡប់មកដឹកកាហ្វេវិញ។ អីយ៉ាស៎! មានមនុស្សច្រើនឈរ អង្គុយច្រើនទៀត តាមពិតស៊ីក្លូកាហ្វេសោះ។ ស៊ីក្លូកាហ្វេ ជាហាងកាហ្វេតាមដងផ្លូវមួយបែបថ្មីទៀត ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ខ្លាំងណាស់ ព្រោះអី ម្ចាស់ហាងបានកែច្នៃស៊ីក្លូ អោយចេញ​ជា​តូប​កាហ្វេ​យ៉ាង​ឡូយ​ និងមានរៀបកន្លែងអង្គុយបែបអឺរ៉ុបទៀតអ៊ែមហ្មង។

ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ

ម៉ោះ! ថ្ងៃ​នេះបើបានជិះកាត់ម្តុំផ្សារទួលទំពួង កុំភ្លេចចូលសាកល្បងរសជាតិ កាហ្វេ​ដែល​​មាន​រសជាតិ​ឆ្ងាញ់​ ហើយបើបានសាកកុំភ្លេច កាហ្វេរាមច្បង ដែលលក់ដាច់ជាងគេ​របស់​ហាង​នេះផង។ នោះគឺ កា​ហ្វេ​កា​ពូ​ឈឺ​ណូ​ទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែ​បៃ​តង​ទឹក​ដោះគោ ផា​សិន​ទឹក​ដោះ​គោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!!!

ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ
ស៊ីក្លូកាហ្វេ

ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទី​តាំង៖
* សាខា​ទី​មួយ នៅ​ផ្លូវ​១៥៥ កែង​ផ្លូវ​៤៣២ ខាង​លិច​វិទ្យា​ល័យ​ទួល​ទំពូង
* សាខា​ទី​២ នៅ​ផ្លូវ​១៦៣ កែង​ផ្លូវ​៣៩០ ។

វីដេអូ