អាថ៌កំបាំង​ពីក្រោយ​រសជាតិ​ដ៏ឆ្ងាញ់ ស៊ុបហ្វឺ ថ្មី ពីកាលីហ្វ័រ​នីញ៉ា​

ហ្វឺ កាលី

0
2527

ថ្ងៃនេះ​ KSPG.TV សូមលើកយកនៅស៊ុបមួយដែលជាទូទៅ ដែល​គេហៅថា ហ្វឺ នោះអី ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញ ហាងមួយកន្លែងដែល បានបើកដំណើរការមួយរយៈកន្លងមកហើយ។ បើនិយាយ ពីរសជាតិ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបគួរអោយចង់ទទួលទានតែម្តង។ ការសាកសួរពីម្ចាស់ហាងគាត់បានប្រាប់ថា ដោយសារតែ ស៊ុប ហ្វឺ នេះ ជាចំណង់ចំណូលចិត្តប្រចាំគ្រួសារគាត់ ទើបជាកត្តាធ្វើអោយគាត់ និងគ្រួសារ បាន បង្កើត ហ្វឺនេះ ចេញមកបាន។

ហ្វឺ
ហ្វឺ

គុយទាវ ហ្វឺកាលី គឺជាស៊ុបគុយទាវរូបមន្តគ្រួសារ បើយើងពិសារ ហ្វឺ នេះនៅកន្លែងមួយចំនួន នៅពេលពិសារយូរៗទៅ វា​នឹងមានអារម្មណ៍ថាទ្រលាន់​​​ ប៉ុន្តែដោយឡែក ហាង ហ្វឺ​ កាលី​នេះ​វិញ ​កាន់តែញាំុ​កាន់តែឆ្ងាញ់ និងទឹកស៊ុប សូម្បី​តែ​សាច់ ​ពោះគោ សុទ្ធសឹងតែ​ជា​ផលិតផល​ពីគោ​អូស្ត្រាលី ជាពិសេស គឺអត់មានប្រើប្រាស់សារធាតុ បន្ថែមរសជាតិ មួួយកំរិត ទៀតនោះ ជាមួួយនឹងទឹកសៀង HOISIN, ទឹកម្ទេស SRIRACHA សុទ្ធតែនាំចូលពី សហរដ្ឋអាមេរិច ធានាថាញ៉ាំហ្មង។

ហ្វឺ
ហ្វឺ
ហ្វឺ
ហ្វឺ

គុយទាវ​ហ្វឺកាលី គេច្រើន​និយម​ទទួលទាន​ជាមួយ​កូន​ចាខ្វៃ​ ធ្វើអោយអ្នកពិសារ កាន់តែជក់ចិត្ត ជក់មាត់ រូមផ្សំនឹង កាហ្វេ ដែល មានរសជាតិ​កាន់តែពិសេស។ ចំពោះ​តម្លៃ​វិញ គុយទាវ​ហ្វឺ​កាលី ចាន​ធម្មតា ៣,៨ ដុល្លារ ​ចានធំ ៤,៥ ដុល្លារ។ គុយទាវ​ពិសេស​មានថែម​សាច់គោ​ស្រស់អូស្ត្រាលី ១ ចាន និង ពងមាន់ ១ ចាន មាន​ពីរ​ប្រភេទ​គឺពិសេស​ចានតូច ៤,៥​ដុល្លារ និងគុយទាវ​ពិសេស​ចានធំ​ ៥,៥ ដុល្លារ​។​

ហ្វឺ
ហ្វឺ

អូ៎ ភ្លេច ហាង ហ្វឺ កាលី​ក៏មាន លក់នូវកាហ្វេដ៏ល្បីគឺ កាហ្វេ Nespresso មានទាំងគ្រាប់កាហ្វេ និង ម៉ាសីុនកាហ្វេផងដែរ។

ភោជនីយដ្ឋាន ហ្វឺកាលី
ទីតាំង៖ ស្ថិត​នៅផ្ទះលេខ ៦៣ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ជិត​មន្ទីរពេទ្យ​វិចតូរៀ
ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០៧០ ៥៥ ៨៨ ៥៥

ផែនទី


វីដេអូ