ថ្ងៃនេះ KSPG.TV សូមលើកយកនៅស៊ុបមួយដែលជាទូទៅ ដែលគេហៅថា ហ្វឺ នោះអី ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញ ហាងមួយកន្លែងដែល បានបើកដំណើរការមួយរយៈកន្លងមកហើយ។ បើនិយាយ ពីរសជាតិ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបគួរអោយចង់ទទួលទានតែម្តង។ ការសាកសួរពីម្ចាស់ហាងគាត់បានប្រាប់ថា ដោយសារតែ ស៊ុប ហ្វឺ នេះ ជាចំណង់ចំណូលចិត្តប្រចាំគ្រួសារគាត់ ទើបជាកត្តាធ្វើអោយគាត់ និងគ្រួសារ បាន បង្កើត ហ្វឺនេះ ចេញមកបាន។
គុយទាវ ហ្វឺកាលី គឺជាស៊ុបគុយទាវរូបមន្តគ្រួសារ បើយើងពិសារ ហ្វឺ នេះនៅកន្លែងមួយចំនួន នៅពេលពិសារយូរៗទៅ វានឹងមានអារម្មណ៍ថាទ្រលាន់ ប៉ុន្តែដោយឡែក ហាង ហ្វឺ កាលីនេះវិញ កាន់តែញាំុកាន់តែឆ្ងាញ់ និងទឹកស៊ុប សូម្បីតែសាច់ ពោះគោ សុទ្ធសឹងតែជាផលិតផលពីគោអូស្ត្រាលី ជាពិសេស គឺអត់មានប្រើប្រាស់សារធាតុ បន្ថែមរសជាតិ មួួយកំរិត ទៀតនោះ ជាមួួយនឹងទឹកសៀង HOISIN, ទឹកម្ទេស SRIRACHA សុទ្ធតែនាំចូលពី សហរដ្ឋអាមេរិច ធានាថាញ៉ាំហ្មង។
គុយទាវហ្វឺកាលី គេច្រើននិយមទទួលទានជាមួយកូនចាខ្វៃ ធ្វើអោយអ្នកពិសារ កាន់តែជក់ចិត្ត ជក់មាត់ រូមផ្សំនឹង កាហ្វេ ដែល មានរសជាតិកាន់តែពិសេស។ ចំពោះតម្លៃវិញ គុយទាវហ្វឺកាលី ចានធម្មតា ៣,៨ ដុល្លារ ចានធំ ៤,៥ ដុល្លារ។ គុយទាវពិសេសមានថែមសាច់គោស្រស់អូស្ត្រាលី ១ ចាន និង ពងមាន់ ១ ចាន មានពីរប្រភេទគឺពិសេសចានតូច ៤,៥ដុល្លារ និងគុយទាវពិសេសចានធំ ៥,៥ ដុល្លារ។
អូ៎ ភ្លេច ហាង ហ្វឺ កាលីក៏មាន លក់នូវកាហ្វេដ៏ល្បីគឺ កាហ្វេ Nespresso មានទាំងគ្រាប់កាហ្វេ និង ម៉ាសីុនកាហ្វេផងដែរ។
ភោជនីយដ្ឋាន ហ្វឺកាលី
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ៦៣ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជិតមន្ទីរពេទ្យវិចតូរៀ
ទំនាក់ទំនងទូរស័ព្ទលេខ ០៧០ ៥៥ ៨៨ ៥៥
ផែនទី
វីដេអូ