តើអ្វីទៅជា TATICAL 5.11 ?

0
1084

ក្រុមអ្នក Design របស់ម៉ាក TATICAL 5.11 បានចុះធ្វើការជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់ ហើយបច្ចុប្បន្ននេះផលិផលម៉ាកនេះដែរ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រុមប៉ូលិស FBI ផងដែរ យ៉ាងណាមិញម៉ាក TATICAL 5.11 ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។

ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។ ជាការពិតណាស់គោលបំណង របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នៅផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង ដំណាក់កាលណាក៏ TATICAL 5.11 តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការរបស់ ម្ចាស់។ យើងមិនអាចដឹង មុនថានឹងមានរឿងអ្វីកើតឡើងនោះទេ តែយើងអាចត្រៀមខ្លួនរួចជាស្រេច ជាមួយ និងវត្ថុដែលយើងប្រើប្រាស់រាល់ថ្ងៃសូម្បីតែសម្លៀកបំពាក់ មិនថាអ្នកកំពុងបំពេញការងារធម្មតា រឺមានបេសកកម្ម អ្នកនិងតែងតែមានអារម្មណសុវត្ថិភាព និងភាពទុកចិត្តប្រសិនបើទាំងនោះជាផលិតផលម៉ាក TATICAL 5.11 ។