ប្រហិតអ៊ីច្រឹប ទីប្រជុំយុវវ័យដ៏ពេញនិយម នៅសួនវត្តបុទុម

ប្រហិតអ៊ីច្រឹប

0
1412
ប្រហិតអ៊ីច្រឹប
ប្រហិតអ៊ីច្រឹប

បើអ្នកធ្លាប់ទៅលេង សួនវត្តបុទុមប្រាកដជាបានឃើញហើយនៅតូប លក់ប្រហិតមួយកន្លែងដែលមានយុវវ័យក្មេងៗ ឈររើសប្រហិតសាច់ តាមការចូលចិត្តរបស់ខ្លួន ញ៉ាំកំដរមាត់អង្គុយមើលគេមើលឯង នៅសួនច្បារ ហើយបើរៀងងងឹតបន្តិច អ្នកក៏នឹងមានភ្លេងកំដរអារម្មណ៍ថែមទៀតផង! ភ្លេងនោះចេញពីកន្លែងហាត់ប្រាណ តាមបែបយុវវ័យដោយពួកគេនឹងប្រមូលផ្តុំគ្នា រួចរាំតាមចង្វាក់ភ្លេងយ៉ាងស្រុះគ្នាគួរអោយចាប់អារម្មណ៍ ធ្វើអោយយើងអង្គុយញ៉ាំអីនៅក្បែរនោះ មានអារម្មណ៍ស្រស់ស្រាយតែម្តង។

ប្រហិតអ៊ីច្រឹប
ប្រហិតអ៊ីច្រឹប

មិនខាតទេ ញ៉ាំផងកំដរអារម្មណ៍ផង ហើយតម្លៃក៏សមរម្យថែមទៀតផង តែបើថាកន្លែងនឹងញ៉ាំឆ្អែតអត់ ច្បាស់ឆ្លើយបានភ្លាម ថាមានព្រោះអី ទីនោះក៏ជាកន្លែងញ៉ាំបាយដ៏ពេញនិយមដែរ។ បាយឆ្អឹងជំនីជ្រូក ពេញនិយមហ្មង ហើយបើនិយាយពីភេសជ្ជៈវិញរើសតាមចិត្ត តាមតូប ដែលអ្នកស្រលាញ់នៅក្បែរៗនោះ។ មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅសួនវត្តបុទុមណា…

ប្រហិតអ៊ីច្រឹប
ប្រហិតអ៊ីច្រឹប

តូបប្រហិតអ៉ីច្រឹប
ទូរស័ព្ទ៖ 012 57 54 08 / 092 95 77 07
ទីតាំង៖ សួនច្បារវត្តបុទុម

វីដេអូ