មិនថាតែកូនសិស្សសាលាអាលីយ៉ង់ ឬសាលាពុទ្ធិសាស្រ្ត ទេអ្នកដែលធ្លាប់ធ្វើដំណើរកាត់តាមផ្លូវ កែវ ជា លេខ ១៨៤ ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ ពេលវេលារសៀលច្បាស់ណាស់អ្នកនឹងឃើញ ស្គាល់ម៉ូតូអ្នកលក់នំមួយបញ្ឍរជាប់នឹងបុរសម្នាក់ ដែលជាជនជាតិបរទេស ជាមួយទឹកមុខរួសរាយរាក់ទាក់ ដាក់អ្នកឈរចាំទិញជុំវិញខ្លួន។

ក្លិនឈ្ងុយនៃនំផេនខេករបស់គាត់ធ្វើអោយអ្នកធ្វើដំណើរ និងកូនសិស្សឈរចាំទិញ លក់សឹងតែមិនទាន់តែម្តង ដោយអ្នកខ្លះយករសជាតិសូកូឡា ខ្លះចេក ខ្លះស្ត្រប៊ីរី ខ្លះទៀតយករសជាតិសូកូឡាខ្មៅទឹកដោះគោ ទៅតាមការចូលចិត្តរបស់ខ្លួន។



ដូច្នេះហើយ ដូចដែលបានចោទសួរសិស្សសាលា អាលីយ៉ង់និង ពុទ្ធិសាស្រ្តចឹងថាតើ នំរបស់គាត់ឆ្ងាញ់ដែរអត់? ដើម្បីចែករំលែកអោយអ្នកដែលមិនទាន់បានសាក ទៅភ្លក្សរសជាតិនំផេនខេកដ៏ពេញនិយមមួយនេះ។ តែសំរាប់ក្រុមការងារយើងវិញ សុំនិយាយថាឆ្ងាញ់ អាចទទួលយកបាន ហើយសិស្សៗដែលឈរទិញពេលក្រុមការងារយើងចុះទៅថតក៏និយាយឆ្ងាញ់ដែរ។ ចឹងល្ងាចនេះកុំភ្លេចណាសាកលមើល៍ទាំងអស់គ្នា…

ផេនខេកតាបារាំង
ទីតាំងលក់៖ ទល់មុខសាលារៀន អាលីយ៉ង់
ចាប់លក់ពីម៉ោង៖ ២រសៀលទៅ
ផែនទី
វីដេអូ