Philipp Lahm ប្រកាសចូលនិវត្តន៍នៅពេលបិទរដូវកាលនេះ

0
651

កាលពីម្សិលមិញនេះ​កីឡាករខ្សែការពារស្លាប់ស្តាំរបស់ក្រុម Bayern Munich គឺកីឡាករ Philipp Lahm បាន ប្រកាសថា “ខ្លួននឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ”។ កីឡាករ Philipp Lahm ដែលបានចំណាយពេល អស់ 15ឆ្នាំ ក្នុងវិស័យកីឡា និងជាមនុស្សម្នាក់ដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត ក្នុងក្រប ខណ្ឌអាឡឺម៉ង់ផងដែរ។ សម្រាប់រយៈពេលកន្លងមក គឺគាត់ទទួលបានពាន់រង្វាន់ Bundesliga 7ដង, DFB-Pokal 6ដង និង Champions League ក្នុងឆ្នាំ 2013។ លើសពីនេះទៅទៀត រូបគាត់ក៏បានជួយក្រុមជំរើសជា អាឡឺម៉ង់ អោយលើកពាន់ World Cup ក្នុងឆ្នាំ 2014 ផងដែរ។ ការចូលនិវត្តន៍របស់ Philipp Lahm គឺជាការ បាត់បង់នៅខ្សែការពារដ៏ល្អម្នាក់របស់ក្រុម Bayern Munich។