កាលពីយប់មិញនេះ កីឡាករ Dimitri Payet និង Memphis Depay អាចរកបានគ្រាប់ទី 1របស់ខ្លួន សម្រាប់ការទៅលេងនៅក្លឹបថ្មីនៅក្របខណ្ឌអង់គ្លេស។ ដោយកីឡាករ Dimitri Payet បានរកបានមួយ គ្រាប់ដោយការស៊ុតបាល់ Free-Kick របស់ខ្លួន នឹងជួយអោយក្រុម Marseille យកឈ្នះលើក្រុម Guingamp ក្នុងលទ្ធផល 2-0។
https://www.youtube.com/watch?v=RfInpGlgQfc
ចំណែកកីឡាករ Depay ដែលបានចាក់ចេញពីក្រុម Man Utd ទៅចូលរួមជាមួយក្រុម Lyon ក៏អាចរក បានមួយដែរ។ គ្រាប់របស់ Depay គឺរកបាននៅពេលដែលគេប្តូរចូលលេងក្នុងតង់ទី2 ហើយ Depay ក៏បានជួយអោយក្រុម Lyon យកឈ្នះលើក្រុម Nancy 4-0ផងដែរ។
https://www.youtube.com/watch?v=mAz4cPPe4GI