មានដឹងថា Ballack និយាយអ្វីខ្លះពី Ozil អត់?

0
623

អតីតខ្សែបំរើជំរើសជាអាឡឺម៉ង់ Michael Ballack បានផ្តល់យោបល់អោយ Mesut Ozil ចាក់ចេញពីក្លឹប Arsenal ហើយទៅចូលរួមជាមួយក្រុម Bayern Munich ប្រសិនបើគាត់ចង់ឈ្នះពាន់រង្វាន់។ ក្នុងនោះដែរ កីឡាករ Ozil គឺនៅសល់កុងត្រាតែរយៈពេល 18ខែទៀតប៉ុណ្ណោះជាមួយក្លឹប Arsenal។ លើសពីនេះទៀត ក្លឹប កាំភ្លើងធំ Arsenal គឺអាចនឹងបាត់បង់ឪកាសក្នុងការលើកពាន់ក្របខណ្ឌអង់គ្លេសបន្ទាប់ពី ក្លឹបមួយនេះ នៅតាម ពីក្រោយក្លឹបកំពូលតារាង Chelsea រហូតដល់ទៅ 12ពិន្ទុ។

ក្នុងនោះដែរ កីឡាករ Ballack ជាធ្លាប់ទទួលបានលើកពាននៅក្របខណ្ឌអង់គ្លេសការស្នាក់នៅជាមួយ ក្លឹប Chelsea បាននិយាយថា “Ozil គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគាត់ក៏ជាតារាមួយរូបនៅក្នុងក្លឹប Arsenal ផងដែរ”។ Ballack បានបន្តទៀតថា “មានក្លឹបជាច្រើន ដែលចង់បានគាត់ទៅចូលរួមជាមួយ ប៉ុន្តែប្រសិនបើគាត់ ចង់លើកពាន់រង្វាន់ គាត់គួរតែទៅចូលរួមជាមួយ Baryern”។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូកន្លងទៅនេះ ក្លឹប Arsenal បានបញ្ជាក់ថា នឹងមិនលក់កីឡាករ Ozil ឫ Sanchez ជាដាច់ខាត់។ លុះត្រាតែក្លឹបអាចមិនអាចបញ្ចុះបញ្ចូលអ្នកទាំង 2 អោយបន្តកុងត្រាថ្មីបាន។