បរិយាកាសស្ងប់ស្ងាត់ ជាមួយអាហារឈុតជាច្រើនបែប

0
1700

កន្លងមក​ក្រុមការងារ KSPG.TV ពីមួយថ្ងៃចេះតែបន្តរិះរកភោជនីយដ្ឋានដែលមានមុខម្ហូបប្លែកៗ មិនត្រឹមតែប៉ុណ្ណោះគឺសំខាន់ទៅលើរសជាតិឆ្ងាញ់តែម្តង។ ហេតុដូច្នេះហើយ សំរាប់ថ្ងៃនេះសូមណែនាំនូវហាងមួយដែលនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ភោជនីយដ្ឋាន GÁNH Cambodia មានបំរើជូនសុទ្ធសឹងជាម្ហបអាហារវៀតណាម ដែលជាប្រទេសជិតខាងយើងនេះឯង។

Ganh Cambodia
Ganh Cambodia

ហាងនេះ បានដំណើរការប្រហែលជា២ឆ្នាំកន្លងទៅហើយ មិនត្រឹមតែប៉ុណ្ណោះ គឺការរៀបចំ តុបតែងលំអរហាងនេះ មានសភាពប្លែក ស្ងប់ស្ងាត់ និង លន្លង់លន្លោចបំផុត ។ ក្រៅពីភ្ញៀវអាច​ទទួល​ទាន​អាហារដ៏ឈ្ងុយឆ្ងាញ់ហើយ អមនឹងបរិយាកាសដ៏រ៉ូមែនទិច ថែមទៀតផង។

Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia

បន្ថែម​ពី​លើ​បរិយាកាស​ជុំ​វិញ​ភោជនីយដ្ឋាន​ GÁNH Cambodia ល្អហើយនោះ អ្វីដែលដើរតួនាទីសំខាន់ នោះគឺមុខម្ហូបតែម្តង ដូច្នេះសូមរាយនាមមុខម្ហូបខ្លះៗតែម្តង មានដូចជា​ ស៊ុបហ្គាញ់ពិសេស ណែមណឿងពិសេស​ ត្រីទីឡាប់យ៉ាបំពង  និងប្រភេទភេសជ្ជះមានដូចជា ទឹកផ្លែឈើពិសេស ស្រាអង្គរ ៣ប្រភេទ ជាដើម ។ ទាំងនេះគ្រាន់តែជាមុខម្ហូបមួយចំនួនត្រួសៗ តែប៉ុណ្ណោះ ប៉ុន្តែ សំរាប់ហាង GANH នេះមានមុខម្ហូបដើមរបស់វៀតណាមជាច្រើនមុខទៀត។

Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia
Ganh Cambodia

ហាង GÁNH Cambodia
ទូរស័ព្ទ៖ 015 997 717
បើកលក់៖ 11:00AM – 10:00PM
ទីតាំង៖ ផ្ទះលេច 49, ផ្លូវ 294, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ

វីដេអូ