តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា មិត្តស្រីរាងស្អាតកប់របស់កីឡាករឆ្នើម Cristiano Ronaldo ត្រូវបានគេឃើញទៅចូលរួមការទស្សនាបាល់ទាត់នៅកីឡដ្ឋាន Bernabeu យប់ថ្ងៃអាទិត្យ ជាមួយនឹងកូនស្រីក្នុងពោះជិតគ្រប់ខែ ។
តារាបង្ហាញម៉ូដអាយុ២២ឆ្នាំ Georgina Rodriguez បានទៅមើលការប្រកួតរវាងក្រុមរបស់មិត្តប្រុសខ្លួន និងក្រុម Espanyol ដែលបញ្ចប់ទៅដោយលទ្ធផល២-០ ។ ជាមួយនឹងការស្លៀកពាក់ខោខ្មៅ ស្បែកជើងកវែង និងអាវពណ៌ខ្មៅ នាងបង្ហាញគ្រប់គ្នាឲ្យឃើញពីរូបរាងក្បាលពោះរបស់នាង ។ នេះកើតឡើងក្រោយពេលដែលមានការបែកធ្លាយពីភេទរបស់កូនក្នុងផ្ទៃរបស់នាងនៅលើ Instagram ប៉ុន្មានថ្ងៃមុន ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាងមានផ្ទៃពោះបាន៥ខែហើយ និងរំពឹងថានឹងឆ្លងទន្លេនៅចុងខែតុលានេះ ។ Ronaldo ដែលជាឪពុករបស់កូន៣នាក់មានក្តីបំណងចង់បានកូនដល់ទៅ៧នាក់នៅថ្ងៃខាងមុខ ៕