មានគម្រោងគិតចង់ទៅណាដែរថ្ងៃចុងសប្ដាហ៍នេះ? គិតនាំគ្នាទៅប្ដូរអារម្មណ៍បោះតង់ក្បែរមាត់ព្រែក គយគន់ទេសភាពព្រៃភ្នំពេលថ្ងៃរៀបលិច ស្ដាប់សម្លេងសត្វយំនាពេលរាត្រី ជជែកគ្នា មើលផ្កាយដល់យប់វិញម្ដងមើល៍ គ្រាន់តែគិតក៏មានក្ដីសុខហើយ ចាំអង្កាលទៀត? ណាត់មិត្តភក្តិមកបោះតង់ជាមួយគ្នាមកនៅ កាយ៉ាក់ផាក អស់តែ ៣០០០០៛ ទេ។
កាយ៉ាក់ផាកក៏មានជាបន្ទប់គេងគ្រែ១ សម្រាប់ ២នាក់ ដែលមានតម្លៃ ២៥$ និង គ្រែ២ សម្រាប់ ៤នាក់ មានតម្លៃ ៤៥$ នៅជាប់មាត់ទឹក អាចគយគន់ទេសភាពពីក្នុងបន្ទប់ រួមជាមួយការ Free អាហារពេលព្រឹកសម្រាប់ភ្ញៀវដែលមកស្នាក់នៅ។ កាន់តែពិសេសពីកាយ៉ាក់ផាកនឹងផ្ដល់ជូនការបញ្ចុះតម្លៃ ១០%នៅថ្ងៃធម្មតាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ លោកអ្នកក៏អាចផ្លាស់ប្តូរអារម្មណ៍តាមរយៈការមកគេងបោះតង់ដែលមានជួលស្រាប់ពីកាយ៉ាក់ផាក តម្លៃត្រឹមតែ ៣០០០០៛ រួមបញ្ចូលជាស្រាច់ជាមួយសម្ភារៈ១ set ។ ចំពោះតម្លៃអាចនឹងមានការប្រែប្រួលទៅតាមរដូវកាល និងថ្ងៃបុណ្យ។
សម្រាប់ភ្ងៀវដែលមកស្នាក់នៅកាយ៉ាក់ផាកក៏អាចជិះទូកលេងកម្សាន្តតាមដងព្រែកនៅក្នុងតម្លៃ 1.5$ និង 3$សម្រាប់ភ្ញៀវដែលមកកម្សាន្ត។ ពីកាយ៉ាក់ផាកក៏មានជាអាហារកម្មង់ កញ្ចុះអង្គុយលេងលើទឹក ស្ទូចត្រី ងូតទឹកលេងក្នុងដងព្រែក ជាពិសេសនៅកំឡុងខែងងឹតចាប់ពីខែ មករា ដល់ខែមីនា អាចជិះទូកទៅមើលអំពិលអំពែក ផ្លង់តុង ក្នុងតម្លៃ ១០០០០៛ ក្នុងម្នាក់ ជាមួយរយៈពេល ១៥នាទី។
កាយ៉ាក់ផាក មានទីតាំងស្ថិតនៅភូមិ ម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ធ្វើដំណើរពីផ្សារកំពត មុនទៅដល់ស្ពានកំពងបាយថ្មី មានផ្លូវបេតុង បត់ស្ដាំ ហើយធ្វើដំណើរប្រហែល 5គម ឆ្លងស្ពានទី2 នោះនឹងបានឃើញកាយ៉ាកផាកនៅខាងឆ្វេងដៃ។
កាយ៉ាក់ផាក
ទូរស័ព្ទ៖ 069 414 333/ 068 876 877
ទីតាំង៖ ភូមិ ម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/Q2JuUKfSECS2
វីដេអូ៖
បោះតង់អស់តែ៣០០០០៛ចឹងអី អ្នកណាមិនចូលចិត្តមក
បោះតង់អស់តែ៣០០០០៛ចឹងអី អ្នកណាមិនចូលចិត្តមកព័ត៌មានលម្អិត៖ https://kohsantepheap.tv/article/27448Ads #Teapot #TofTon #TasteofFoodTasteofNature?ជួយ Rate ផងណាបើបានទៅលេង?ម្ហូប៖ ?សេវាកម្ម៖ ?តម្លៃ៖ ?ទេសភាព៖ ?ការលេងកម្សាន្ត៖ ?Recommend?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦?ម៉ោងថតរបស់វីដេអូខាងក្រោម៖ ម៉ោង6ព្រឹកទូរស័ព្ទ៖ 069 414 333/ 068 876 877ទីតាំង៖ ភូមិ ម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពតផែនទី៖ https://goo.gl/maps/Q2JuUKfSECS2
បានបង្ហោះដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃច័ន្ទ 23 កក្កដា 2018