ហេឡូ​! អ្នក​សៀមរាប​ បាន​ស្គាល់​ហាង​ Darany​ BBQ II​ ហើយរឺនៅ! លឺ​ល្បី​ថា​សាច់​អាំង​ឆ្ងាញ់​ខ្លាំង​ណាស់ណា៎​

ហាង Darany​ BBQ II

0
1406

ម៉ោះៗ អ្នកសៀបរាប និងអ្នកមានគម្រោងទៅលេងសៀមរាប ថ្ងៃនេះAdmin មានកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ អោយអ្នកទាំងអស់គ្នាបានស្គាល់ គ្រាន់បានបបួលគ្នាទៅញ៉ាំអោយឆ្ងាញ់មាត់ និងកុំអោយស្គមព្រោះថាស្គមអត់គួរអោយស្រលាញ់ទេ។ មិនបាច់ឆ្ងល់ទេដូចដែរឃើញចំណងជើងខាងលើចឹង គឺថាសាច់អាំងឆ្ងាញ់គឺមាននៅហាងDarany​ BBQ II ហ្នឹងណា ដូច្នេះមិនថាអ្នកសៀមរាប រឺអ្នកមានគម្រោងទៅលេងសៀមរាបទេ គឺគួរតែកត់ឈ្មោះហាងទុកសម្រាប់ទៅហើយ ព្រោះថារសជាតិសាច់អាំងឆ្ងាញ់ មានម៉ូយពេញៗហាងរាល់ថ្ងៃណា៎។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុងហាងមានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II

ចំពោះតម្លៃក៏សមរម្យថែមទៀតដោយ ១ចានតូច តម្លៃ ១០០០០៛ ចានធំ តម្លៃ ២០០០០៛ និងបន្លែ ១ចាន ត្រឹមតែ៦០០០៛ តែប៉ុណ្ណោះ។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

គិតមិចទៀតលូវស្គាល់កន្លែងល្អបែបនេះហើយនោះ បើមិនទៅកើតដែរអីជាពិសេសសម្រាប់អ្នកសៀមរាប និងអ្នកមានគម្រោងទៅលេងសៀមរាបអីហ្នឹង ចង់ញ៉ាំសាច់អាំងមក ហាងDarany​ BBQ II ហ្នឹងមក ធានាថាញ៉ាំហើយពេញចិត្តពេញថ្លើមហ្មងហើយ៕

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

វីដេអូ៖