រូប​មន្ត​ធ្វើ​ក្តាម​ជ្រក់​ហឹរ​ញ៊ាំ​ខ្លួន​ឯង រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់​ មិន​ចាញ់​ហាង​ធំ​ៗ​ទេ

រសជាតិឆ្ងាញ់មិនចាញ់ទិញគេញ៉ាំទេ

0
4689

ក្តាម​ជ្រក់​ហឹរ​ជា​ម្ហូប​កំពុង​ពេញ​និយម​ខ្លាំង​ មាន​លក់​ស្ទើរ​គ្រប់​ហាង​។​ តែ​បើ​ចង់​ញ៊ាំ​ទាល់​តែ​អស់​លុយ​ច្រើន​តិច​​ ចុះ​ម៉េច​មិន​រៀន​ធ្វើ​ញ៊ាំ​ខ្លួន​ឯង​វិញ​ទៅ​ មិន​ពិបាក​ទេ​ ធ្វើ​ខ្លួន​ឯង​អ៊ីចឹង​ញ៊ាំបាន​ច្រើន​ទៀត​ មិន​សូវ​ចុះ​លុយ​។​ សៅរ៍​អាទិត្យ​ទំនេរ​ស្រាប់​ សាក​​រៀន​ធ្វើ​ញ៉ាំ​មើល​ នេះ​រូប​មន្ត​ធ្វើ​ និង​គ្រឿង​ផ្សំ​៖​

ហាង Best Food
ហាង Best Food

គ្រឿង​ផ្សំ​ទី​១៖

  • ក្តាម​ថ្ម​ ឬ​ក្តាម​សេះ​ ១ គីឡូ (រើស​យក​ក្តាម​មាន​ខួរ​ច្រើន)
  • ទឹក​សូ​ដា​ ១ ដប
ហាង Best Food

គ្រឿង​ផ្សំ​ទី​២៖

  • ទឹក​ត្រី​ ២ កូន​ចាន​ចង្កឹះ
  • ស្ករត្នោត​ ១ កូន​ចាន​ចង្កឹះ
  • ទឹក​ស្អាត​ ២៥០ មីលីលីត្រ

គ្រឿង​ផ្សំ​ទី​៣៖

  • ម្ទេស ១០ ឬ ២០​គ្រាប់​
  • ខ្ទឹម​ស​ ១០ កំពឹស
  • ទឹក​ត្រី​ ២ ស្លាប​ព្រា​បាយ​
  • ស្ករ​ត្នោត​ ២ ស្លាប​ព្រា​បាយ
  • ក្រូច​ឆ្មារ​ ៣ ឬ ៤​ គ្រាប់
ហាង Best Food

វិធី​ធ្វើ​៖

១. យក​ក្តាម​លាង​ទឹក​ និង​បក​ឲ្យបាន​ស្អាត​ រួច​ចាក់​ទឹក​សូដា​ចូល​ ហើយ​ដាក់​ត្រាំ​ចោល​មួយ​ឡែក

២. លាយ​គ្រឿង​ផ្សំ​ទី​២ ចូល​គ្នា​ក្នុង​ឆ្នាំង​មួយ​ រួច​យក​ទៅ​កូរ​នៅ​លើ​ចង្ក្រាន​ រហូត​ដល់​ពុះ​ សឹម​លើក​ចុះ​ដាក់​មួយ​ឡែក​សិន

៣. យក​ត្បាល់​ដាក់​គ្រឿង​ផ្សំ​ទី​៣ ចូល​មាន​ ខ្ទឹម​ស​ ម្ទេស​ ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ក្រូច​ឆ្មារ​ រួច​ច្របល់​ចូល​គ្នា​ ហើយ​ដួស​ដាក់​​ចាន​

៤. ស្រង់​ក្តាម​ចេញ​ពី​ទឹក​សូដា​ ដាក់​ក្នុង​ប្រអប់​មួយ​ រួច​យក​ទឹក​គ្រឿង​ផ្សំ​ទី​២​ ស្រោច​ពី​លើ​ ហើយ​គ្រប់​គម្រប​ ទុក​ចោល​ក្នុង​ទូរ​ទឹកកក ១ ទៅ ២ ម៉ោង​

៥. ក្តាម​អាច​ញ៉ាំ​បាន​ហើយ​ ពេល​ញ៉ាំ​សឹម​យក​ទឹក​ត្រី​ដែល​បុក​រួច​មក​ស្រោច​ពី​លើ​ ជា​ការ​ស្រេច​។