ទិញខ្យងមកពីផ្សាររាល់ដងត្រាំប៉ុន្មានម៉ោង? មោះចេះ១ក្បាច់នេះអត់ចំណាយពេលយូរដល់ថ្នាក់ត្រាំទុករាប់ម៉ោង បើមានពេលខ្លះវិញត្រាំទុកមួយយប់ក៏មានដែរ ងាយៗប្រើពេលតែ១ម៉ោង ស្អាតអស់ដី ហើយសល់ពេលធ្វើទឹកជ្រលក់បានទៀត អង្គុយយ៉ាងរំភើយតែម្តង។


- ជាដំបូងប្រសិនបើលោកអ្នកទិញខ្យងមកពីផ្សារ ឬទិញពីកន្លែងណាផ្សេង កុំភ្លេចទិញដូងកោសរួច១០០០៛ ឬ ១៥០០៛មកផង ជំហានដំបូងគឺ
វិធីធ្វើ៖
១. យកខ្យងមកដាក់ត្រាំក្នុងចានដែកធំមួយ រួចយកច្រាស មកធ្វើការរុះសំអាតពីខាងក្រៅអោយស្អាតសិន
២. យកខ្យងដែលសំអាតផ្នែកខាងក្រៅរួចហើយនោះមកធ្វើការដាក់ត្រាំក្នុងទឹកស្អាត
៣. យកដូងដែលកោសហើយយកមកចាក់ចូលក្នុងចានដែកដែលយើងត្រាំខ្យង រួចកូរវាបន្តិច ទុករយៈ ពេល១ម៉ោង អ្នកនិងឃើញស្លែ ឬ ដីដែលខ្យងខ្ជាក់ចេញមកក្រៅ
៤. យកខ្យងទៅធ្វើការសំអាតឡើងវិញ ១ទឹក ឬ២ទឹក ចេញដើម្បីធានាស្អាត១០០%




បញ្ជាក់៖ ខ្យង ៤០ ទៅ ៥០គ្រាប់ ប្រើដូងប្រហែល១០០០៛ បើលើសនិងអាចសារ៉េតាមហ្នឹងទៅ