កំពតទៀតហើយ… តែថ្ងៃនេះមកណែនាំកន្លែងគេងអស់លុយតិចវិញម្តង។ កំពតជាខេត្តមួយនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ ជិះតែប៉ុន្មានម៉ោងក៏ដល់ហើយ អ៊ីចឹងបើចង់ទៅលេងអីស្រួល ទៅសៅរ៍ មកវិញអាទិត្យក៏ទាន់ដែរ បើអ្នកធ្វើការ ឬរៀនមិនចាំបាច់សុំច្បាប់ឈប់ក៏បានដែរ។
ចង់ដឹងកន្លែងក្នុងរូបហ្នឹងឈ្មោះអីអត់? ១ យប់ក្បែរ ២០ ដុល្លាទេ (មានគ្រែធំមួយ)វាជាលក្ខណៈបឹងកាឡូ មានឈ្មោះថា Bamboo Bungalow។ នៅទីនេះយើងអាចគយគន់មើលទេសភាពដងព្រែកវែងដាច់កន្ទុយភ្នែក ជាមួយនឹងសម្រស់ភ្នំបូកគោយ៉ាងស្រស់ត្រកាលនៅចំពីមុខផ្ទះស្នាក់តែងម្តង។ មានម៉ូតូ ឬឡានសម្រាប់ឲ្យអ្នកទៅស្នាក់កំសាន្តជួលដើម្បីជិះទៅលេង និងស្គាល់កន្លែងផ្សេងៗក្នុងទឹកដីកំពតតែម្តង ហើយទីនេះក៏ជាកន្លែងពេញនិយមសម្រាប់ហែលទឹក និងស្ទូចត្រីដែរ។
អាចកក់តាម Booking.com បាន។
បើបានទៅហើយកុំភ្លេចទៅញ៉ាំអាហារឆ្ងាញ់ប្រចាំក្រុងកំពតទាំងនេះផងណា៖
នំចានផ្អែម និង ប្រៃ
មានលក់ក្នុងផ្សារកំពត
នំបញ្ចុកទឹកម្ហិច
មានលក់នៅក្បែរវត្តព្រៃតុម្ភ
បាយឆាក្តាម
ហាងនៅក្បែរស្ពានកំពង់បាយ (ស្ពានថ្មី)
នំសំបកគ្រែងប្រៃ
លក់ក្នុងផ្សារកំពត
ទឹកដំឡូងស្វាយ
មានលក់នៅហាង Ramy Bakery & Coffee
បាយម៉ាក់កំពត
មានទីតាំងនៅជាប់ស្តូបរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម ក្រោយសាលាចិនចាស់ ក្រុងកំពត