ព្រោះតែទៅមិនឆ្ងាយ មិនចាំបាច់ជិះឈឺគូទ ទើបកន្លែងក្បែរៗក្រុង មានអ្នកទៅច្រើនកុះករ មិនថាថ្ងៃឈប់សម្រាកបុណ្យជាតិ មិនថាសៅរ៍អាទិត្យ។ ជាពិសេសអ្នកក្រុងចូលចិត្តណាស់កន្លែងមានទឹកមាន កញ្ចុះ ខ្យល់ត្រជាក់ៗអីហ្នឹង សំខាន់ម្ហូបបែបជនបទ ហើយឆ្ងាញ់។ អ៊ីចឹងទើបកន្លែងទាំង ៥ នេះជាគោលដៅសម្រាប់ថ្ងៃសម្រាក ដើម្បីបំភ្លេចកង្វល់។
ភោជនីយដ្ឋាន Old Friend – មិត្តចាស់ព្រែកលាភ
ភោជនីយដ្ឋានមួយកន្លែងនេះ នៅជាប់មាត់ទន្លេតែម្តង មានកញ្ចុះប្រក់ស្បូវ ខ្យល់បក់ល្វិចៗ។ នៅជិតក្រុងបង្កើយ ព្រែកលាភយើងហ្នឹង។ ម្ហូបវិញឃើញហើយស្រក់ទឹកមាត់។





ភោជនីយដ្ឋាន Old Friend – មិត្តចាស់ព្រែកលាភ
លេខទូរសព្ទ៖ 010 956 553
ទីតាំង៖ ជិះតាមផ្លូវ6A បត់ស្តាំចូលតាមវត្តព្រែកលាប រួចបត់ឆ្វេងប្រហែល 100មែត្រ រឺ ផែនទី ចុចទីនេះ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ មានម្ហូបឆ្ងាញ់ៗ បែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ដែលជាមុខម្ហូបប្រចាំហាង និងមានម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ បន្ថែមពីម្ហូបឆ្ងាញ់ ទេសភាពស្រស់ស្អាត ជាប់មាត់ទន្លេ ខ្យល់អាកាសបរិសុទ្ធ តែប៉ុណ្ណោះក៏អាចស្ទូចត្រីលេងលំហែអារម្មណ៍បានថែមទៀតផង។






អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរសព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ រឺ ចុចទីនេះ
រមណីយដ្ឋាន សួនមនោរម្យ
នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋាន សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។





រមណីយដ្ឋាន សួនមនោរម្យ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឺអាច ចុចទីនេះ
ភោជនីយដ្ឋាន ចូលចិត្ត
គ្រាន់តែចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់ សម្រាប់មុខម្ហូបវិញសុទ្ធតែឆ្ងាញ់ៗតម្លៃក៏សមរម្យដែរ ដឹងតែមិនខកចិត្តទេ។ អាចមើលកន្លែងនេះបណ្តើរៗទៅ ដឹងតែត្រូវចិត្តសំណព្វចិត្តហើយ ម្ហូបឆ្ងាញ់ៗក៏មានច្រើន ទេសភាពក៏ស្រស់ស្អាត ហើយបើមានសំណព្វចិត្តចេះថតរូបទៀត ធានាថាស្អាតហ្មង។





ភោជនីយដ្ឋាន ចូលចិត្ត
លេខទំនាក់ទំនង៖ 010 221 678 / 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស រឺអាច ចុចទីនេះ
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
មានទីតាំងធំទូលាយ ទេសភាពស្អាតៗយ៉ាងស្រស់បំព្រង ខ្យល់ធម្មជាតិល្អបរិសុទ្ធ ហើយអាចស្ទូចត្រីកំសាន្ត បានយ៉ាងសប្បាយរីករាយ។



ភោជនីយដ្ឋាន
ម្លប់ពោធិមាត់បឹង
លេខទំនាក់ទំនង៖
012/010
82 33 66
ទីតាំង៖
ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger
នៅទល់មុខស្ថានីយទូរទស្សន៍ហង្សមាស