តោះយល់ដឹងទាំងអស់គ្នា ចែករំលែកតចំណេះដឹងនេះបន្ត អំពីការការពារ និងធ្វើយ៉ាងណាអោយរាងកាយ ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់យើងរឹងម៉ាំ ដើម្បីការពារជំងឺផ្សេងៗ កុំភ្លេចខ្លួនមិនបានការពារ និងពង្រឹងខ្លួនជំនះការឆ្លងនៃជម្ងឺកាចសាហាវផ្សេងៗផងដែរ។


បើតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការញ៉ាំអាហារមួយចំនួន គឺមានប្រសិទ្ធភាពក្នុងការពង្រឹងភាពស៊ាំរាងកាយអាចប្រឆាំងការឆ្លងមានកម្រិតខ្ពស់ ដែលក្នុងនោះគឺអាហារដែលមានគ្រឿងផ្សំពី ប្រភេទបន្លែស្ពៃខៀវ ខ្ទឹមបារាំង ខ្ទឹមសរ រមៀត និងស៊ុត។ សារធាតុដែលមាននៅក្នុងស៊ុត និងបន្លែទាំង ៤មុខខាងលើ គឺសុទ្ធតែមានសារធាតុប្រឆាំង និងជម្ងឺឆ្លង និងជួយពង្រឹមភាពស៊ាំរបស់យើងអោយកាន់តែរឹងម៉ាំ ហើយកុំភ្លេចណាគ្រប់មុខម្ហូបទាំងអស់ត្រូវតែជម្អិនអោយបានឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះការញ៉ាំឆៅ។


សូមបញ្ជាក់ថាចំពោះអាហារដែលមានគ្រឿងផ្សំបន្លែ និងស៊ុតខាងលើ គឺគ្រាន់តែជួយពង្រឹងភាពស៊ាំនៃរាងកាយតែប៉ុណ្ណោះ មិនអាចព្យាបាលនោះទេ។ សូមចូលរួមថែរក្សាអនាម័យ អោយបានខ្ពស់ទាំងអស់គ្នា ដើម្បីមានសុខភាពល្អជៀសវាងពីជម្ងឺមួយនេះ៕

