

គ្រឿងផ្សំ៖
- ចេកទុំ កន្លះស្និត (ចេកទឹក) កាត់ជាបីកំណាត់ រួចសង្កត់ឲ្យបែក
- ខ្នុរទុំបេះជាសរសៃៗ ១កូនចានចង្កឹះ
- សាច់ដូងខ្ចី កោសជាបន្ទះៗ ១កូនចានចង្កឹះ
- សាច់មៀន ១ ចាន (ដាក់ក៏បាន មិនដាក់ក៏បាន)
- សណ្តែកដីលីង និងយកសម្បកចេញហើយ ១ ចាន
- ទឹកដោះគោខាប់ កន្លះកំប៉ុង
- ខ្ទិះដូង ១ កុនចានចង្កឹះ

វិធីធ្វើ៖
១. យកចេក ខ្នុរ សាច់ដូង សាច់មៀន និងសណ្តែកដីលីង ដាក់ចូលក្នុងចានធំមួយ

២. ចាកទឹកដោះគោខាប់ និងខ្ទិះដូងចូល
៣. រួចកូរចូលគ្នាឲ្យបានសព្វល្អ
៤. បន្ទាប់មកច្រកចូលក្នុងថង់ រួចយកទៅដាក់ក្នុងទូរទឹកកកទុកឲ្យកក ជាការស្រេច។

