៣ កន្លែង​នេះ​នៅ​បាត់​ដំបង​ ល្បី​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ បើ​ទៅ​កុំ​ភ្លេច​នាំ​មាត់​ទៅ​ភ្លក្ស​

បាត់ដំបងមានអ្វីឆ្ងាញ់ទៅ?

0
2329

អ្នក​ណា​មិន​ល្បី​ បាត់​ដំបង​សម្បូរ​របស់​ឆ្ងាញ់​ៗ​ មិន​ថា​អាហារ​ ផ្លែ​ឈើ​ រួម​ទាំង​មាន​កន្លែង​ដើរ​លេង​ស្អាត​ៗ​ទៀត​។​ តែ​មាន​ធ្លាប់​បាន​ទៅ​សាក​កន្លែង​ ៣ នេះ​ហើយ​នៅ​?​ អ្នក​ទៅ​សាក​ហើយ​ ដឹង​តែ​សរសើរ​កប់​ៗ​មាត់​ ព្រោះ​លក់​សុទ្ធ​តែ​របស់​ឆ្ងាញ់​ៗ​។​ បើ​មិន​ធ្លាប់​ស្គាល់​ទេ​ ហើយ​ចង់​ទៅ​ ម៉ោះ​!​ នេះ​ឈ្មោះ​និង​ទីតាំង​ហាង​៖​

ហាង ​ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​ ឬ​ហៅ​ថា​ខួរ​ចំ​ហ៊ុយ​សា​លា​ឌូ​វី

ជា​មធ្យម​រៀង​រាល់​ថ្ងៃ​ ខួរ​ជាង​២០០​ចាន​លក់​អស់​គ្មាន​សល់​ដោយ​សារ​តែ​ហាង​របស់​គាត់​ពេញ​និយម​ខ្លាំង​ទៅ​លើ​មុខ​ម្ហូប​មួយ​នេះ​ ព្រោះ​អី​គ្រាន់​តែ​ឈាន​ជើង​ចូល​ហាង​ភ្លាម​ ឃើញ​ហើយ​ឆ្នាំង​ធំៗ​ ដាក់​ចំ​ហ៊ុយ​ខួរ​ទាំង​ឆ្នាំង​ៗ​ បើក​គំ​រប​ភ្លាម​ហ៊ុយ​ទ្រលោម​ ជះ​ក្លិន​ឈ្ងុយ​ទាញ​ចិត្ត​អោយ​កុម្ម៉ង់​ភ្លែត​។ ចំណែក​ពង​មាន់​ប៊័រ​អាំង​វិញ​ក៏​ទំនង​មិន​ចាញ់​ខួរ​ដែរ។​

ខួរចំហ៊ុយ
ខួរចំហ៊ុយ
ពងមាន់អាំងប៊ឺរ
ពងមាន់អាំងប៊ឺរ

ហាង​ ខួរ​ចំ​ហ៊ុយ​បាត់​ដំ​បង​ ឬ​ហៅ​ថា​ខួរ​ចំ​ហ៊ុយ​សា​លា​ឌូ​វី
លេខ​ទូរសព្ទ៖ 089 899 399 / 096 555 2055
ចាប់​លក់​ពី​ម៉ោង​៖ ៣​រសៀល
ទី​តាំង​៖ បាត់​ដំ​បង​ ជិត​សា​លា​ឌូ​វី

ទា​ដុត​អំបិល​ម្ទេស​ទួល​តា​ឯក

ទា​ដុត​អំបិល​ម្ទេស​ គុយទាវ​សាច់​ទា​ ទួល​តាឯក​ បើ​និយាយ​ពី​អ្នក​ដែល​មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​បាត់​ដំបង​វិញ​ គឺ​ស្គាល់​ច្បាស់​តែ​ម្តង​ព្រោះ​អី​ ហាង​នោះ​មាន​អ្នក​ចូល​ចិត្ត​រស​ជាតិ​សាច់​ទា​នៅ​ទី​នោះ​ សឹង​តែ​គ្រប់​គ្នា​ទៅ​ហើយ​។ ដោយ​ចំនុច​ពិសេស​ ​របស់​ម្ចាស់​ហាង​គឺ​ផ្ដោត​សំ​ខាន់​ទៅ​លើ​ ទឹក​ជ្រលក់​ ហឹរ​ឆ្ងាញ់​ប្លែក​ហ្មង​។ សំ​រាប់​ហាង​នេះ​មាន​មុខ​ម្ហូប​ច្រើន​ទៀត​ ដែល​ទាក់​ទង​នឹង​សាច់​ទា​មាន​ដូច​ជា​៖ ទា​ដុត ងាំ​ងូវ, ទា​អាំង​គីម​ប៊ូយ, ទា​ផាក​ឡូវ, ជើង​ទា​ខ ​និង​គុយ​ទា​សាច់​ទា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ថែម​ទៀត​ផង​។

ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក

ទា​ដុត​អំបិល​ម្ទេស​ទួល​តា​ឯក
លេខ​ទូរសព្ទ៖ 092 6666 15, 096 6666 15
ទី​តាំង​ថ្មី​ (១០៨)៖ ផ្លូវ​រោង​ចក្រ​តម្បាញ​ ខាង​ជើង​រោងចក្រ​តម្បាញ​ ខាង​មុខ​វត្ត​ទួល​តាឯក

អាហារ​ដ្ឋាន​ R1​ បាយ​សាច់​គោ​បន្ទះ​ដែក​

បាយ​គោ​ដុត​ ដែល​អ្នក​នៅ​ទី​រួម​ខេត្ត​បាត់​ដំបង​ គ្រប់​គ្នា​ធ្លាប់​ញ៉ាំ​សរសើរ​ថា​ឆ្ងាញ់ ហើយ​ពួក​គាត់​តែង​តែ​មិត្តភ័ក្ដិ​ បង​ប្អូន​ដែល​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ទៅ​ភ្លក្ស​នៅ​ទី​នោះ​ ព្រោះ​អី​បាយ​នេះ​បើក​លក់​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​ល្បី​ល្បាញ​ និង​រស​ជាតិ​នៅ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត​ដដែល​។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ញ៉ាំ​បាយ​នៅ​ទី​នោះ​ភ្លេច​មិន​បាន​នោះ​គឺ​ ខ្ទឹម​ជ្រក់​ដ៏​ឆ្ងាញ់​។

បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត

អាហារ​ដ្ឋាន​ R1​ បាយ​សាច់​គោ​បន្ទះ​ដែក​
លេខ​ទូរសព្ទ​៖ 011 24 85 85 / 012 66 56 24
ទី​តាំង​៖ ភូមិ​រំ​ចេក​៤, សង្កាត់​រតនៈ​បាត់​ដំបង​, ក្រុង​បាត់​ដំបង