សិស្សនិស្សិតយើង ឆ្លៀតពេលទំនេរ នៅ​ផ្ទះ​រៀន​ធ្វើ​ការ៉េម​ចេក​ទុក​ញ៉ាំ​ ត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ខ្លាំងផង ត្រូវម៉ាច់

ចេកសែន​ហើយ​ថ្ងៃសីល ទុកចោលធ្វើអី

0
6928

គ្រឿង​ផ្សំ​៖​

  • ចេក​ទុំ​ កន្លះ​ស្និត​ (ចេក​ទឹក) កាត់​ជា​បី​កំណាត់​ រួច​សង្កត់​ឲ្យ​បែក
  • ខ្នុរ​ទុំ​បេះ​ជា​សរសៃ​ៗ​ ១​កូន​ចាន​ចង្កឹះ​
  • សាច់​ដូង​ខ្ចី​ កោស​ជា​បន្ទះ​ៗ​ ១​កូន​ចាន​ចង្កឹះ
  • សាច់​មៀន​ ១​ ចាន​ (ដាក់​ក៏​បាន​ មិន​ដាក់​ក៏​បាន​)
  • សណ្តែក​ដី​លីង​ និង​យក​សម្បក​ចេញ​ហើយ​ ១​ ចាន
  • ទឹក​ដោះ​គោ​ខាប់​ កន្លះ​កំប៉ុង
  • ខ្ទិះ​ដូង ១ កុន​ចាន​ចង្កឹះ

វិធី​ធ្វើ៖

១. យក​ចេក​ ខ្នុរ​ សាច់​ដូង​ សាច់​មៀន​ និង​សណ្តែក​ដី​លីង​ ដាក់​ចូល​ក្នុង​ចាន​ធំ​មួយ

២. ចាក​ទឹក​ដោះ​គោ​ខាប់​ និង​ខ្ទិះ​ដូង​ចូល​

៣. រួច​កូរ​ចូល​គ្នា​ឲ្យ​បាន​សព្វ​ល្អ​

៤. បន្ទាប់​មក​ច្រក​ចូល​ក្នុង​ថង់​ រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​​ទុក​ឲ្យ​កក​ ជា​ការ​ស្រេច​។