គ្រឿង​ផ្សំ​ ផ្លែ​ឈើ បន្លែ និង​អាហារ​ ក្នុង​ផ្ទះ​បាយ​ ៨ មុខ​ ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ ការពារ​កុំ​ឲ្យ​​ឆ្លង​ជំងឺ​ផ្សេង​ៗ​

ត្រូវ​តែ​មាន​វីតាមីន C គ្រប់គ្រាន់ ទើបអាច​ការ​ពារ​ COVID-19 បាន

0
1529

ការ​ញ៉ាំ​​ត្រឹម​ត្រូវ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​យើង​រឹង​មាំ​។​ បើ​ចង់​ការ​ពារ​ មិន​ឲ្យ​កើត​ផ្ដាសាយ​ ខណៈ​ COVID-19 កំពុង​តែ​មាន​អ្នក​ឆ្លង​កើន​ឡើង​លឿន​នៅ​ខ្មែរ​ គ្នា​យើង​មិន​គួរ​មើល​រំលង​ គ្រឿង​ផ្សំ​ ផ្លែ​ឈើ និង​អាហារ​ ៨ មុខ​នេះ​ដាច់​ខាត​៖

១. ក្រូច​

មនុស្ស​ភាគ​ច្រើន​ប្រើ​ប្រាស់​ វីតាមីន​ c ពេល​ផ្ដាសាយ​។​ វីតាមីន​ C ត្រូវ​បាន​គេ​​ដឹង​ថា​ជួយ​ផលិត​កោសិកា​ឈាម​ស​ ទាំង​នេះ​ជា​អ្វី​ដែល​អាច​ជួយ​ទប់​ទល់​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​។​ ផ្លែ​ឈើ​ដែល​សម្បូរ​ វីតាមីន C ទ្វេ​ដង​​មាន​ដូច​ជា​៖​ ក្រូច​ថ្លុង ក្រូច​ខ្វិច ក្រូច​ឆ្មារ​ ជា​ដើម​។​

២. ម្ទេស​ផ្លោក​ក្រហម​

មិន​មែន​តែ​ក្រូច​ទេ​ ដែល​មាន​ផ្ទុក​វីតាមីន​ C ទ្វេ​ដង​ ម្ទេស​ផ្លោក​ក្រហម​ក៏​ដូច​គ្នា​ដែរ។​ ក្រៅ​ពី​វីតាមីន C វា​ក៏​មាន​ផ្ទុក​សារជាតិ​ Beta carotene ច្រើន​ដែរ​ សារជាតិ​នេះ​ជួយ​ស្បែក​ និង​ភ្នែក​​មាន​សុខភាព​ល្អ​។​

៣. ខ្ទឹម​ស

ខ្ទឹម​ស​ជា​គ្រឿង​ទេស​ ដែល​ត្រូវ​បាន​គេ​ប្រើ​ស្ទើរ​តែ​គ្រប់​មុខ​ម្ហូប​ក្នុង​ពិភព​លោក​។​ វា​បន្ថែម​ក្លិន​ឈ្ងុយ​​និង​រសជាតិ​ឲ្យ​ម្ហូប​ និង​ល្អ​ចំពោះ​សុខភាព​។​ វា​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​បាន​ច្រើន​។

៤. ខ្ញី

ខ្ញី​ជា​គ្រឿង​ផ្សំ​មួយ​ ដែល​គេ​ចូល​ចិត្ត​ប្រើ​ពេល​ឈឺ​។​ ខ្ញី​ជួយ​កាត់​បន្ថយ​ការ​រលាក​ ដែល​ជួយ​បំបាត់​ឈឺ​ក​ និង​ជំងឺ​រលាក​ផ្សេង​ៗ​។​ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ​ដែរ។

៥. រមៀត

​​យើង​ប្រហែល​ជា​ស្គាល់​ហើយ​ រមៀត​ជា​គ្រឿង​ផ្សំ​មួយ​ដែល​ប្រើ​ច្រើន​ក្នុង​សម្ល​ការី​។​ ​ពណ៌​លឿង​ និង​ជាតិ​ល្វីង​របស់​វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ ទាំង​ពីរ​ប្រភេទ​នេះ​ផង​ដែរ​ គឺ​រលាក​សន្លាក់​ និង​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​។​

៦. តែ​បៃ​តង

ទាំង​តែ​បៃ​តង​ និង​តែ​ខ្មៅ​ គឺ​សម្បូរ​ដោយ​សារជាតិ​ Flavonoids ជា​ប្រភេទ​ពួក​ប្រឆាំង​អុក​ស៊ីត​កម្ម។​

៧. ល្ហុង

ល្ហុង​ក៏​ជា​ផ្លែ​ឈើ​ម៉្យាង​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ច្រើន​ដែរ។​ វា​មាន​អង់​ស៊ីម​ជួយ​រំលាយ​អាហារ​ ឈ្មោះ​ថា​ Papain ដែល​ជួយ​ប្រឆាំង​នឹង​ការ​រលាក​។​ ក្រៅ​ពី​នេះ​វា​សម្បូរ​ជាតិ​ ប៉ូតាស្យូម​ វីតាមីន​ B និង​ Folate ដែល​សុទ្ធ​សឹង​តែ​ល្អ​ចំពោះ​សុខ​ភាព​។​

៨. សត្វ​សន្តាន (សត្វ​ដែល​មាន​សំបក)

​សត្វ​ទាំង​នេះ មិន​បាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ទេ តែ​វា​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​។ ស័ង្កសី​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ដូច​ពួក​វីតាមីន និង​រ៉ែ​ផ្សេង​ៗ​ទេ​ តែ​រាង​កាយ​យើង​ត្រូវ​ការ​វា ដូច​នេះ​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​អាច​ដំណើរ​ការ​បាន តាម​តម្រូវ​ការ​។​ សត្វ​សន្តាន​ទាំង​នេះ​មាន​ដូច​ជា​៖ ក្តាម​ លៀស បង្កង គ្រុំ​ចំពុះទា​ ជាដើម​។​ ​