ការញ៉ាំត្រឹមត្រូវអាចជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងរឹងមាំ។ បើចង់ការពារ មិនឲ្យកើតផ្ដាសាយ ខណៈ COVID-19 កំពុងតែមានអ្នកឆ្លងកើនឡើងលឿននៅខ្មែរ គ្នាយើងមិនគួរមើលរំលង គ្រឿងផ្សំ ផ្លែឈើ និងអាហារ ៨ មុខនេះដាច់ខាត៖
១. ក្រូច
មនុស្សភាគច្រើនប្រើប្រាស់ វីតាមីន c ពេលផ្ដាសាយ។ វីតាមីន C ត្រូវបានគេដឹងថាជួយផលិតកោសិកាឈាមស ទាំងនេះជាអ្វីដែលអាចជួយទប់ទល់ការឆ្លងជំងឺផ្សេងៗ។ ផ្លែឈើដែលសម្បូរ វីតាមីន C ទ្វេដងមានដូចជា៖ ក្រូចថ្លុង ក្រូចខ្វិច ក្រូចឆ្មារ ជាដើម។

២. ម្ទេសផ្លោកក្រហម
មិនមែនតែក្រូចទេ ដែលមានផ្ទុកវីតាមីន C ទ្វេដង ម្ទេសផ្លោកក្រហមក៏ដូចគ្នាដែរ។ ក្រៅពីវីតាមីន C វាក៏មានផ្ទុកសារជាតិ Beta carotene ច្រើនដែរ សារជាតិនេះជួយស្បែក និងភ្នែកមានសុខភាពល្អ។

៣. ខ្ទឹមស
ខ្ទឹមសជាគ្រឿងទេស ដែលត្រូវបានគេប្រើស្ទើរតែគ្រប់មុខម្ហូបក្នុងពិភពលោក។ វាបន្ថែមក្លិនឈ្ងុយនិងរសជាតិឲ្យម្ហូប និងល្អចំពោះសុខភាព។ វាជួយទប់ស្កាត់ការឆ្លងជំងឺផ្សេងៗបានច្រើន។

៤. ខ្ញី
ខ្ញីជាគ្រឿងផ្សំមួយ ដែលគេចូលចិត្តប្រើពេលឈឺ។ ខ្ញីជួយកាត់បន្ថយការរលាក ដែលជួយបំបាត់ឈឺក និងជំងឺរលាកផ្សេងៗ។ វាក៏ជួយកាត់បន្ថយការក្អួតចង្អោរដែរ។

៥. រមៀត
យើងប្រហែលជាស្គាល់ហើយ រមៀតជាគ្រឿងផ្សំមួយដែលប្រើច្រើនក្នុងសម្លការី។ ពណ៌លឿង និងជាតិល្វីងរបស់វាត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺរលាក ទាំងពីរប្រភេទនេះផងដែរ គឺរលាកសន្លាក់ និងជំងឺរលាករ៉ាំរ៉ៃ។

៦. តែបៃតង
ទាំងតែបៃតង និងតែខ្មៅ គឺសម្បូរដោយសារជាតិ Flavonoids ជាប្រភេទពួកប្រឆាំងអុកស៊ីតកម្ម។

៧. ល្ហុង
ល្ហុងក៏ជាផ្លែឈើម៉្យាងដែលសម្បូរទៅដោយវីតាមីន C ច្រើនដែរ។ វាមានអង់ស៊ីមជួយរំលាយអាហារ ឈ្មោះថា Papain ដែលជួយប្រឆាំងនឹងការរលាក។ ក្រៅពីនេះវាសម្បូរជាតិ ប៉ូតាស្យូម វីតាមីន B និង Folate ដែលសុទ្ធសឹងតែល្អចំពោះសុខភាព។

៨. សត្វសន្តាន (សត្វដែលមានសំបក)
សត្វទាំងនេះ មិនបានជួយប្រព័ន្ធភាពស៊ាំឲ្យរឹងមាំទេ តែវាសម្បូរដោយជាតិស័ង្កសី។ ស័ង្កសីមិនត្រូវបានគេចាប់អារម្មណ៍ច្រើនដូចពួកវីតាមីន និងរ៉ែផ្សេងៗទេ តែរាងកាយយើងត្រូវការវា ដូចនេះកោសិកាប្រព័ន្ធភាពស៊ាំរបស់យើងអាចដំណើរការបាន តាមតម្រូវការ។ សត្វសន្តានទាំងនេះមានដូចជា៖ ក្តាម លៀស បង្កង គ្រុំចំពុះទា ជាដើម។
