ខ្លាច COVID មិនហ៊ានចេញទៅក្រៅម៉េចក៏ដោយ តែមិនអាចហាមបេះដូង ឈប់នឹកបុកល្ហុង ភ្លា ញាំ ក្តាមជ្រក់ហឹរៗរសជាតិបែបថៃបានទេ។ ឈប់ខ្វល់ទៅដេកនៅតែផ្ទះអេសក្បាលពោះ ក៏អាចកុម្ម៉ង់មកញ៉ាំបានតាមចិត្តដែរ ពិសេសទៀតនោះ មានApp ដឹកជញ្ជូនខ្លះក៏មានសេវាដឹកមិនគិតថ្លៃដែរ ចឹងចាំកាលទៀត ឃ្លានអីអាចស្វែងរកក្នុងfacebook បាន។




ហាងបុកម្ទេសមានលក់អាហារបែបថៃច្រើនមុខណាស់ មានដូចជា បុកល្ហុងថៃ ញ៉ាំក្តាមសេះបែបថៃ បុកល្ហុងក្តាមប្រៃ បុកល្ហុងងាវ ក្តាមថ្មជ្រក់ម្ទេស មឹក ត្រីសាបាក់អាំង ញ៉ាំមីសួ ភ្លាថៃពិសេស សាច់គោអាំង និងមុខម្ហូបផ្សេងទៀតជាច្រើន រសជាតិវិញអ្នកធ្លាប់ភ្លក្សហើយដឹងតែចង់ទៅម្តងទៀត តម្លៃក៏សមរម្យដែរ។ កុំភ្លេចកុម្ម៉ង់ញ៉ាំទាំងអស់គ្នាណា ទាន់គេដឹកឲ្យអត់អស់លុយ។





