ញ៊ាំសាច់អាំងច្រើនប៉ុណ្ណា ក៏មិនប៉ះពាល់ដល់សុខភាពដែរ បើដឹងតិចនិកញ៊ាំទាំងនេះ

ដឹងតិចនិកតែប៉ុណ្ណេះលែងខ្វល់ហើយ

0
1145

ដូច​ដឹង​ស្រាប់​ហើយ​ថា​សាច់​អាំង​ មិន​ល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​ទេ​ តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន​ ព្រោះ​តែ​ឆ្ងាញ់​ពេក​ហ្នឹង​ណា​។​ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង​ អាន​អត្ថបទ​នេះ​ហើយ​ច្បាស់​ជា​សប្បាយ​ចិត្ត​ ព្រោះ​បាន​ដឹង​ពី​វិធី​ញ៉ាំ​សាច់​អាំង​ម៉េច​ ឲ្យ​សុខភាព​នៅ​តែ​ល្អ​។

តើ​ញ៉ាំ​សាច់​អាំង​របៀប​ម៉េច​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​?

១. ជ្រើស​រើស​សាច់​ ដែល​មិន​សូវ​ជាប់​ខ្លាញ់​ ឬ​ជៀរ​ផ្នែក​ត្រង់​ខ្លាញ់​ចេញ។​ ដើម្បី​ចៀស​វាង​ខ្លាញ់​ស្រក់​ទៅ​លើ​ធ្យូង​ពេល​កំពុង​អាំង​ យើង​អាច​ប្រើ​ស្លឹក​ចេក​ ខ្ចប់​សាច់​បាន​ ធ្វើ​បែប​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​មាន​ក្លិន​ឈ្ងុយ​ស្លឹក​ចេក​ដែរ​។​

២. បើ​សិន​ជា​ប្រើ​ចង្ក្រាន​ធ្យូង​សម្រាប់​អាំង​ គួរ​តែ​ជ្រើស​រើស​យក​ធ្យូង​អនាម័យ​។​ កុំ​ប្រើ​ធ្យូង​ម៉ដ្ឋ​ៗ​ ឬ​ឈើ​ធំ​ៗ​ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​អណ្តាត​ភ្លើង​ និង​កម្តៅ​ខ្លាំង​

៣. នៅ​ពេល​សាច់​ឆ្អិន​ វា​នឹង​មាន​ផ្នែក​ខ្លោច​ខ្មៅ​ៗ​ខ្លះ​ មិន​ត្រូវ​ញ៉ាំ​ផ្នែក​នោះ​ទេ​ ត្រូវ​តែ​កាត់​ចេញ

៤. ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​ ទាំង​បន្លែ​ និង​ផ្លែ​ឈើ​ដើម្បី​សុខភាព​ មិន​គួរ​ញ៉ាំ​តែ​សាច់​ មួយ​មុខ​ទេ

៥. កាត់​បន្ថយ​ការ​ញ៉ាំ​ទឹក​ជ្រលក់​ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ បើ​សិន​ជា​ទឹក​ជ្រលក់​នោះ​សល់​យូរ

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

៦. គួរ​តែ​ផឹក​ទឹក​ជំនួស​ឲ្យ​ ភេសជ្ជៈ​កំប៉ុង​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ផ្សេង​ៗ​ទៀត​

៧. បើ​សិន​ជា​ទៅ​ញ៉ាំ​នៅ​ហាង​គួរ​តែ​ជ្រើស​រើស​ហាង​ណា​ដែល​ ប្រើ​ចង្ក្រាន​អគ្គិសនី​ ឬ​ចង្ក្រាន​គ្មាន​ផ្សេង​ ដើម្បី​ការ​ពារ​ការ​ស្រក់​ខ្លាញ់​ទៅ​លើ​រងើក​ភ្លើង​ និង​អាច​​គ្រប់​គ្រង​កម្តៅ​បាន​ល្អ​ជាង​ចង្ក្រាន​ធ្យូង​

៨. កុំ​ញ៉ាំ​ច្រើន​ពេក​ ដូច​ជា​បូហ្វេ​ មិន​គួរ​ញ៉ាំ​ឲ្យ​ស្មើ​នឹង​តម្លៃ​ទេ​ គួរ​តែ​ញ៉ាំ​ត្រឹម​ម៉ា​ឆ្អែត​បាន​ហើយ​។