អាហារ ៥ មុខ ជួយសុខភាព និងកុំឲ្យតឹងពោះយូរ បន្ទាប់ពីញ៉ាំបូហ្វេហើយ

អ្នកសម្រុកញាត់ពីយប់ហើយ​ អាហារ ៥ មុខ​នេះជួយបាន

0
1594

បន្ទាប់​ពី​ញ៉ាំ​អាហារ​យ៉ាង​ច្រើន​ យើង​គ្រប់​គ្នា​ប្រហែល​ជា​ពិបាក​ក្នុង​ខ្លួន​ ជា​ពិសេស​តឹង​ពោះ​ខ្លាំង​ហ្នឹង​ហ្មង​។​ ញ៉ាំ​ឆ្អែត​ និង​មាន​អារម្មណ៍​ងងុយ​គេង​ តឹង​ពោះ​ សញ្ញា​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្រួល​ទេ​ អ៊ីចឹង​ត្រូវ​តែ​រក​វិធី​ធ្វើ​ឲ្យ​ពោះ​ធូរ​តិច​សិន​ មុន​ពេល​គេង​។​ អាហារ​ ៥ មុខ​នេះ​អាច​ជួយ​បាន​៖​

ហាង Buffet Station
ហាង Buffet Station

១. ជីអង្កាម

ធ្លាប់​ញ៉ាំ​ជី​អង្កាម​អត់​ បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​?​ ស្ករ​គ្រាប់​រសជាតិ​ជី​អង្កាម​ជួយ​ កាត់​បន្ថយ​ជាតិ​ហ្គាស​ក្នុង​ក្រពះ​ កាត់​បន្ថយ​ការ​ចង់​ក្អួត​ចង្អោរ​ និង​ជួយ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​បាន​ល្អ។​ ជាតិ​ត្រជាក់​ របស់​ជី​អង្កាម​នឹង​ជួយ​ក្រពះ​ និង​បំពង់​អាហារ​ធ្វើ​ការ​បាន​ល្អ​ ជួយ​បញ្ចេញ​អាស៊ីដ​ ដើម្បី​រំលាយ​អាហារ​ក្នុង​ក្រពះ​បាន​ល្អ​។​​

២. ពង​ទា​ចៀន​ជា​មួយ​បន្លែ

មុខ​ម្ហូប​នេះ​រៀង​ចម្លែក​បន្តិច​ តែ​មិន​បាន​ន័យ​ថា​ឲ្យ​ញ៉ាំ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​ទេ​ តែ​ត្រូវ​ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ពេល​ស្អែក​ឡើង​។​ ពេល​យើង​ញ៉ាំ​អាហារ​ច្រើន​ អាំង​សុយ​លីន​ នឹង​ឡើង​ខ្ពស់​ ហើយ​ដើម្បី​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ គួរ​ប្តូរ​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្សេង​មក​ញ៉ាំ​ជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា​ស៊ុត​វិញ​ លាយ​ជា​មួយ​បន្លែ​ដែល​មាន​ជាតិ​ សរសៃ​ច្រើន​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ទៀត​។​

៣. យ៉ាអួ

ស្អែក​ព្រឹក​បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​ គួរ​តែ​ញ៉ាំ​យ៉ាអួ​ ព្រោះ​ល្អ​ចំពោះ​សុខភាព​។​ វា​ជួយ​ឲ្យ​មេតា​ប៉ូលីស​ក្នុង​ខ្លួន​ធ្វើ​ការ​បាន​ល្អ​នៅ​ពេល​ព្រឹក​។​

៤. តែ​បៃ​តង

​​បើ​សិន​ជា​ចង់​បង្កើន​ថាម​ពល​ពេល​ព្រឹក​ តែ​បៃតង​អាច​ជួយ​បាន​។​ ក្រៅ​ពី​នេះ​តែ​បៃ​តង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ វា​ក៏​អាច​ការ​ពារ​ កោសិកា​ពី​ការ​បំផ្លាញ​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​។​

៥. ទឹក

ទឹក​ជួយ​ទៅ​ធ្វើ​ការ​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។​ ដូច​នេះ​មិន​ត្រូវ​ទុក​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ទេ​។​ ជា​ពិសេស​បើ​ពី​យប់​បាន​ញ៉ាំ​អាហារ​ច្រើន ទឹក​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​បាន​។​ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ទប់​ស្កាត់​ហ្គាស​ក្នុង​ក្រពះ​យើង​បាន​។