របៀបធ្វើផ្អកអង្ករលីងសាច់ជ្រូកបីជាន់ ទុកញ៊ាំបានយូរថ្ងៃ

តោះរៀនធ្វើ ទុកញ៉ាំបានច្រើនថ្ងៃដែរ ជួយសម្រាលការងារម៉ាក់ខ្លះ

0
15197

រដូវ​កាល​នៅ​ផ្ទះ​ ត្រូវ​ចេះ​ធ្វើ​ម្ហូប​ណា​ទុក​ញ៉ាំ​បាន​ច្រើន​ថ្ងៃ​ចៀស​វាង​ទៅ​ផ្សារ​ញឹក​ញាប់​ ព្រោះ​ទៅ​កន្លែង​មនុស្ស​ច្រើន​គ្មាន​សុវត្ថិភាព​ទេ​។​ ផ្អក​អង្ករ​លីង​សាច់​ជ្រូក​បី​ជាន់​ ធ្វើ​ទុក​ញ៉ាំ​បាន​យូរ​ថ្ងៃ​ដែរ​ ចង់​យក​ទៅ​អាំង ចៀន​ ឬ​ចំហុយ​ក៏បាន​ដែរ​។​

គ្រឿង​ផ្សំ​៖

  • សាច់​ជ្រូក​បី​ជាន់​ ឬ​ សាច់​គោ​ក៏​បាន​ ១​គីឡូ
  • ស្ករ​ត្នោត​1ស្លាប​ព្រា​បាយ
  • ប៊ីចេង​ ១​ស្លាប​ព្រា​បាយ
  • អង្ករ​លីង​កន្លះ​កំប៉ុង
  • រំដេង​បុក​ ៣​ដុំ
  • អំបិល​គ្រួស​ ១ខាំ​កន្លះ

របៀប​ធ្វើ​៖

១. សាច់​ជ្រូក​បី​ជាន់​លាង​ទឹក​អោយ​ស្អាត​ជា​បន្ទះ​ស្ដើងៗ​ កាត់​ប្រវែង​ម្រាម​ដៃ។


២. យក​សាច់​ជ្រូក​ទៅ​ប្រឡាក់​ជា​មួយ​ អំបិល​គ្រួស​ទុក​រយៈ​ពេល​៥​ថ្ងៃ។


៣. គ្រប់​ ៥ ថ្ងៃ​ ​យើង​អាច​ចាប់​ផ្តើម​ចាវ​វា​បាន​ យក​មក​លាយ​បញ្ចូល​គ្នា​ ជា​មួយ​ ស្ករ​ត្នោត​ ប៊ីចេង​ រំដេង​ អង្គរ​លីង​ រួច​រៀប​ដាក់​ចូល​ក្នុង​ ក្រឡ​ ឬ​ ក្នុង​កែវ ទុក​រយៈ​ពេល​ ៩​ឬ ១០​ថ្ងៃ ទើប​អាច​ចៀន​ អាំង​ ចំ​ហុយ​បាន​។