ខជើងជ្រូក ញ៉ាំបានម៉ាឆ្ងាញ់មិនចាញ់ចុងភៅជំនាញតាមរូបមន្ត និងរបៀបធ្វើងាយៗ

ខជើងជ្រូក

0
7393

មួយរយៈនេះមិនថាបុរស រឺក៏នារីនោះទេ ស្ទើរតែក្លាយជាចុងភៅជំនាញទៅហើយ ព្រោះតែមិនចេះទៅញ៉ាំម្ហូបនៅខាងក្រៅ ហើយមួយវិញទៀតហាងមួយចំនួនក៏បានបិទទ្វារជាបណ្ដើរៗទៅហើយ បែបនេះជាការល្អគួរតែនាំគ្នារៀនធ្វើម្ហូបអោយចេះបានច្រើនមុខទើបជាការល្អ។ Admin ចូលរួមចែករំលែកពីរបៀបខ្លះៗ ដើម្បីរៀនធ្វើញ៉ាំទាំងអស់គ្នា ទទួលបានរសជាតិឆ្ងាញ់ ហើយអនាម័យថែមទៀត ទុកចិត្តជាងទិញរបស់គេចម្អិនស្រាប់។

រូបភាព Narath Chea

គ្រឿងផ្សំដែលត្រូវមាន៖

  • ជើងជ្រូក
  • ស្ករត្នោត
  • ខ្ទឹមស
  • ទឹកត្រី
  • ម្រេច(បុកអោយល្អិត)
  • អំបិល

របៀបធ្វើ៖

  • ដាំទឹកស្ងោរជើងជ្រូក អោយពុះទន់ស្បែកបន្តិច ទើបស្រង់ យកទៅខ ធ្វើបែបនេះ ទឹកខ មិនសូវមានជ័រខាប់ ដែលនាំអោយឆាប់ផ្អូម
  • កម្លោចស្ករត្នោត អោយក្រហម
  • ដាក់ទឹកត្រី អំបិល និង ម្រេចបុក ដាក់ខ្ទឹមស
  • ដាក់ជើងជ្រូកចូលកូរអោយសព្វជាមួយហ្នឹងស្ករ(បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច)
  • អាចដាក់ ពងទាស្ងោរឆ្អិន បកអោយស្អាត ដាក់ ខជាមួយផង ក៏បាន
  • ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀតតាមការចូលចិត្ត រួចបន្តរំងាស់ទុកអោយឆ្អិន និងផុយសាច់ល្អ រួចជាការស្រេច៕
រូបភាព ម្ហូបប្រចាំ គ្រួសារ
រូបភាព ម្ហូបប្រចាំ គ្រួសារ