ងាយៗ! ចៀនត្រីដូចចុងភៅជំនាញក្នុងហាងល្បី បើធ្វើតាម ៥ ជំហាននេះ

ឈ្មោះថាត្រីចៀនមែន តែមិនមែនស្រួលទេ

0
2946

ចៀន​ត្រី​ ស្តាប់​ទៅ​ដូច​ជា​មុខ​ម្ហូប​ធម្មតា​ តែ​ការ​ចម្អិន​ម្ហូប​មួយ​មុខ​នេះ​ ត្រូវ​ប្រើ​ការ​គិត​ បើ​មិន​អ៊ីចឹង​ លទ្ធ​ផល​ចេញ​មក​នឹង​ខុស​ពី​ការ​រំពឹង​ទុក​មិន​ខាន​។​ វា​អាច​នឹង​រឹង​ពេក​ ស្ងួត​ពេក​ ពេល​ខ្លះ​ខ្លោច​ទៀត​។​ ឥឡូវ​មក​ដឹង​ចុងភៅ​ជំនាញ​គេ​ប្រើ​វិធី​អី​ទើប​ចៀន​ត្រី​បាន​ល្អ​?​ មើល​ ៥ ជំហាន​នេះ​ហើយ​ ដឹង​តែ​ចេះ​ហ្មង​៖​

ជំហាន​ទី​១៖ ធ្វើ​និង​លាង​ត្រី​ឲ្យ​ស្អាត​ រួច​ប្រឡាក់​អំបិល​បន្តិច​។​

ជំហាន​ទី​២៖ ថែម​ស្ករ​បន្តិច​ដើម្បី​ឲ្យ​រសជាតិ​សមាមាត្រ​គ្នា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ត្រី​លែង​សូវ​ប្រៃ​ និង​សាច់​ផ្អែម​ជាង​មុន។

ជំហាន​ទី​៣៖ បន្ទាប់​មក​យើង​ប្រឡាក់​វា​ទុក​ប្រហែល​ ១៥ ទៅ ២០ នាទី​ នេះ​ជា​ដំណាក់​សំខាន់​ ព្រោះ​វា​ជួយ​ឲ្យ​សាច់​ត្រី​មាន​ជាតិ​ទឹក​ មិន​ស្ងួត​ពេល​ចៀន​ ដោយ​សារ​វា​នឹង​ចេញ​ទឹក​មក​ក្រៅ​ ធ្វើ​ឲ្យ​សាច់​ត្រី​មាន​សំណើម។

ជំហាន​ទី​៤៖​ បន្ទាប់​មក​យក​ត្រី​ប្រឡាក់​ហើយ​ដាក់​ចូល​ក្នុង​ទឹក​កក​ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​លាង​សម្អាត​គ្រឿង​ដែល​នៅ​ជាប់​ត្រី​ចេញ​បាន​ស្អាត​ លើស​ពី​នេះ​វា​ជួយ​ឲ្យ​ស្បែក​​ត្រី​ស្រួយ​ ដោយ​មិន​ចាំ​បាច់​ប្រើ​ពេល​ចៀន​យូរ​ ព្រោះ​បើ​ចៀន​យូរ​វា​អាច​នឹង​ខ្លោច​។​

ជំហាន​ទី​៥៖ ពេល​ធ្វើ​តាម ៤ ជំហាន​ខាង​លើ​ហើយ​ យើង​ត្រូវ​យក​ត្រី​មក​ចៀន​ដោយ​ដាក់​ ក្រូច​ឆ្មា​ មួយ​ចំហៀង​ចូល​ ដើម្បី​កាត់​បន្ថយ​ក្លិន​ឆ្អាប​ និង​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់​។​