អាថ៌កំបាំងទាំង ៦ ជួយដល់ការចម្អិនអាហារកាន់តែមានភាពងាយស្រួល

កុំភ្លេចយកឲ្យម៉ាក់មើលផង

0
1412

គន្លឹះ​ទាំង​នេះ​ពិត​ជា​មាន​ប្រយោជន៍​ដល់​ការ​ចម្អិន​ក្នុង​គ្រួសារ​យើង​។ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អាហារ​ឆ្ងាញ់​ ថែម​ទាំង​ធ្វើ​ឲ្យ​ដំណើរ​ការ​ចម្អិន​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង​។​ បើ​បាន​អាន​ហើយ​ កុំ​ភ្លេច​យក​ទៅ​ឲ្យ​ម៉ាក់​មើល​ផង ឲ្យ​គាត់​បាន​ដឹង​ដែរ ដើម្បី​ជួយ​សម្រួល​ការងារ​ផ្ទះ​បាយ​គាត់​បាន​ខ្លះ​។​

វិធី​យក​ខ្លាញ់​ចេញ​ពី​អាហារ​ឆ្អិន​ហើយ

បើ​សិន​ជា​អាហារ​ដែល​យើង​ចម្អិន​ហើយ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ យើង​អាច​កម្ចាត់​វា​ចេញ​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​វិធី​ធម្មតា​បំផុត​ គឺ​ត្រូវ​ប្រើ​ទឹក​កក​ ពីរ​ទៅ​បី​ដុំ​ និង​ក្រដាស​ជូត​ដៃ​។​ យក​ទឹកក​ដាក់​ក្នុង​ក្រដាស​ជូត​ដៃ​រុំ​ឲ្យ​ជិត​ រួច​យក​ទៅ​ផ្ដិត​នៅ​ផ្នែក​ខាង​លើ​នៃ​អាហារ​។​ ទឹក​កក​នឹង​ស្រូប​​យក​ជាតិ​ខ្លាញ់​ នៅ​ជុំ​វិញ​អាហារ​ ទៅ​ជាប់​នឹង​ក្រដាស​ជូត​ដៃ​។​

វិធី​បក​សម្បក​ស៊ុត​បាន​លឿន និង​ងាយ​ស្រួល

ដើម្បី​បក​សម្បក​ស៊ុត​ចេញ​បាន​លឿន​ និង​ស្រួល​បន្ទាប់​ពី​ស្ងោរ​ហើយ​ យើង​គ្រាន់​តែ​ដាក់​ម្សៅ​ Baking Soda ឬ​ទឹក​ខ្មេះ​ចូល​ក្នុង​ទឹក​ដែល​ស្ងោរ​ស៊ុត​បន្តិច​ វា​នឹង​ជ្រាប​ចូល​សម្បក​ស៊ុត​ ហើយ​ធ្វើ​ឲ្យ​សម្បក​វា​ងាយ​បក​។​​

bestie meo vat nha bep

វិធី​ច្របាច់​ក្រូច​ឲ្យ​បាន​ទឹក​ច្រើន

​ដើម្បី​ច្របាច់​ក្រូច​កុំ​ឲ្យ​សល់​ទឹក​សូម្បី​ ១ ដំណក់​ យើង​ត្រូវ​យក​វា​ទៅ​ក្លាសេ​ឲ្យ​ត្រជាក់​សិន​ បន្ទាប់​មក​ដាក់​វា​ក្នុង​ Microwave ប្រហែល​ ១៥ ទៅ ២០​ វិនាទី​ រួច​សឹម​យក​វា​ទៅ​ច្របាច់​។​​

bestie meo vat nha bep

វិធី​ហាន់​ខ្ទឹម​បារាំង​ដោយ​មិន​ចេញ​ទឹក​ភ្នែក​

ដើម្បី​ហាន់​ខ្ទឹម​បារាំង​ងាយ​ស្រួល​ ជា​ពិសេស​កុំ​ឲ្យ​ចេញ​ទឹក​ភ្នែក​ មុន​ពេល​យក​មក​ហាន់​ត្រូវ​ដាក់​វា​ក្នុង​ទូរ​ទឹកកក​ប្រហែល​ ៣០ នាទី​សិន​។​ ​

វិធី​ដុត​មាន់​ទាំង​មូល​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

ដើម្បី​ដុត​មាន់​ទាំង​មូល​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ យើង​ត្រូវ​ប្រែ​ទ្រូង​មាន់​ត្រលប់​ចុះ​ឡើង​ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សាច់​ឆ្អិន​ស្មើ​គ្នា​។​

bestie meo vat nha bep

វិធិ​ចៀន​ស៊ុត​ឲ្យ​បាន​ល្អ

ពេល​ចៀន​ស៊ុត​ យើង​គួរ​ដាក់​ទឹក​បន្តិច​ ដើម្បី​ឲ្យ​ផ្នែក​ក្រហម​ឆ្អិន​ល្មម​ ហើយ​ឆ្ងាញ់​។

bestie meo vat nha bep