អាហារធម្មតាៗ ៦ មុខញ៉ាំទៅជួយឲ្យស្បែកភ្លឺស្អាតចេញពីខាងក្នុង មិនចាំបាច់ប្រើផលិតផលជំនួយ

មិនប្រើផលិតផលក៏បានស្បែកស្អាតដែរ

0
1925

ចង់​បាន​ស្បែក​ស្អាត​ ក្រៅ​ពី​ប្រើ​គ្រឿង​សម្អាង​ ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​។​ អាហារ​គឺ​ចាំ​បាច់​ណាស់​សម្រាប់​រាង​កាយ​ និង​ស្បែក​របស់​យើង​។​ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ ឬ​មិន​ល្អ​ចំពោះ​រាង​កាយ​យើង​។​ តែ​អាហារ​ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត​ ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​បើ​ឧស្សាហ៍​ញ៉ាំ​វា​ញឹក​ញាប់​៖​

១. សូកូឡា​ខ្មៅ

ញ៉ាំ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​ដល់​ទៅ​ ៧០%​ សម្បូរ​សារជាតិ​ដូច​ជា​ ប៉ូតាស្យូម​ ស័ង្កសី​ ម៉ាញ៉េស្យូម​ ថែម​ទាំង​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ការ​ពារ​ស្បែក​យើង​ពី​កាំរស្មី​ UV និង​ការ​បំពុល​ផ្សេង​ៗ​។​ គេ​បាន​រក​ឃើញ​ទៀត​ថា​បន្ទាប់​ពី​ញ៉ាំ​ កាកាវ​ អស់​រយៈ​ពេល​ ៦ ទៅ ១២ សប្តាហ៍​ ស្បែក​នឹង​មើល​ទៅ​ក្មេង​ជាង​វ័យ​ រលោង ​មិន​សូវ​គ្រើម​ដូច​មុន​ទៀត​ផង​។​ ដូច​នេះ​យើង​គួរ​តែ​ញ៉ាំ​ម្សៅ​ដែល​មាន​កាកាវ​ច្រើន​ជាង​ ៧០% ២០ ក្រាម​រាល់​ថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។​

This Is The #1 Best Dark Chocolate Bar We Tasted | Eat This Not That

២. ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ល្អ

ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​មាន​ដូច​ជា​ត្រី​ សាម៉ុន​ ជា​ដើម​ វា​មាន​អាស៊ីដ អូមេហ្កា​ ៣ ដែល​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រូប​យក​ជាតិ​ទឹក​បាន​ច្រើន​ ហើយ​វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ និង​មាន​សំណើម​ ដោយ​សារ​វីតាមីន​ E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ការ​ពារ​ស្បែក​បាន​ល្អ​។​ លើស​ពី​នេះ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ជួយ​កាត់បន្ថយ​ស្នាម​មុន​ មុខ​ក្រហម​ និង​បង្កើត​កោសិកា​ថ្មី​ដល់​ស្បែក​ផង​ដែរ​។​

Products - MOWI - Ireland

៣. ម្ទេស​ផ្លោក​

ម្ទេស​ផ្លោក​ជា​ប្រភព​នៃ​ Beta Carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ការ​ពារ​ស្បែក​ពី​កាំរស្មី​ UV និង​ជា​ប្រភព​នៃ​វីតាមីន​ C ផង​ដែរ​។​ វា​ជួយ​ផលិត​ជាតិ​ខូឡាជែន​ជួយ​ឲ្យ​ស្បែក​រលោង​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ។​​ អ្នក​ដែល​បារម្ភ​ពី​ស្បែក​ជ្រីវជ្រួញ​គួរ​តែ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ។

Sweet Bell Pepper Hybrid Mix | Gurney's Seed & Nursery Co.

៤. ផ្លែ​ឪឡឹក

​​មេឃ​ក្តៅ​បែប​នេះ​ម្នាក់​គួរ​តែ​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ ព្រោះ​វា​សម្បូរ​ជាតិ​ទឹក​ ៩២%។​ វា​ជួយ​កាត់​បន្ថយ​ជាតិ​ទឹក​ដែល​ផ្ទុក​លើ​មុខ​យើង​ ជួយ​កាត់​បន្ថយ​ហើម​ភ្នែក​ ឬ​មុខ​ផង​ដែរ​។​ វា​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ និង​មាន​ស្បែក​ស្អាត​។​

BEST Way to Cut a Watermelon into Cubes (+VIDEO) | Lil' Luna

៥. គ្រាប់​ផ្កា​ឈូក​រ័ត្ន

គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​ វីតាមីន​ E ស័ង្កសី​ និង​ប្រូតេអ៊ីន​ ជា​មួយ​នឹង​វីតាមីន​ E ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​។​ ដូច​កាត់​បន្ថយ​ការ​រលាក​ រួម​ទាំង​ការ​កើត​មុន​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ដែរ​។

Sunflower Seeds: 6 Reasons How These Seeds May Help Boost Your ...

៦. ប៉េង​ប៉ោះ

​ប៉េង​ប៉ោះ​ជា​គ្រឿង​ផ្សំ​មួយ​ទៀត​ដែល​យើង​រក​ឃើញ​ក្នុង​ក្នុង​គ្រឿង​សម្អាង​។​ វា​ជា​ប្រភព​​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ Beta Carotene លីកូពីន​ ដែល​ជួយ​ការ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ចំណែក​ជាតិ​ Carotene ជា​អាហារ​ល្អ​សម្រាប់​ស្បែក​។​ អ្នក​ដែល​ចង់​បាន​ស្បែក​ភ្លឺ​ស្អាត​ គួរ​តែ​ញ៉ាំ​ប៉េង​ប៉ោះ​ ឬ​អាច​ចាប់​ផ្តើម​ដោយ​ផឹក​ទឹក​ប៉េង​ប៉ោះ​។

Red tomatoes with cut isolated on white | Premium Photo