ស៊ុបម្ទេសខៀវ គ្រាន់តែលឺឈ្មោះស្រៀវមាត់ព្រឺរោមហ្មង តែរសជាតិឆ្ងាញ់ញាក់សាច់??

ស៊ុបម្ទេសខៀវ

0
1740

ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។

ស៊ុបម្ទេសខៀវ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ខ្ទឹមស ៥កំពឹស
  • ស្លឹកក្រូចសើច ៣សន្លឹក
  • ដុំស៊ុបខ្នរ ១ដុំ
  • ឆ្អឹងជំនីជ្រូក កន្លះគីឡូ
  • ជើងមាន់ ៣ខាំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
ស៊ុបម្ទេសខៀវ

▶️ គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖

  • ខ្ទឹមស ៩កំពឹស
  • ម្ទេសស្រស់ ២០០ក្រាម(តាមចំណូលចិត្ត)
  • ក្រូចឆ្មារ ៥ផ្លែ
  • ជីរណា ៣០០ក្រាម
  • ជីវ៉ាន់ស៊ុយ ១៥០ក្រាម
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ

វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ វីដេអូទី២២ មុខម្ហូប ស៊ុបម្ទេសខៀវ

ហិរៗឆ្ងាញ់សាហាវ មើលតែម្ទេសស្រោចទៅដឹងហើយថារសជាតិយ៉ាងម៉េចនោះ តែប៉ុណ្ណេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិរសប្បាយមាត់ញ៉ាំមិនស្ទើរទេបាយផ្ទះ វីដេអូទី២២ មុខម្ហូប ស៊ុបម្ទេសខៀវ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 10 ឧសភា 2020