ទៅកែបញ៉ាំក្តាម ហើយគេងកន្លែងមួយនេះមើលទៅឡើងហៃសូ

ទៅលេងកែប កុំភ្លេចទៅគេងនៅកន្លែងនេះ

0
3598

សៅរ៍​អាទិត្យ​អី​បើ​ស្ត្រេស​ពេក​ អាច​ទៅ​ជិតៗ​ត្រឹម​កែប​អី​ក៏​បាន​ដែរ​។​ នឹក​ដល់​កែប​ច្បាស់​ជា​នឹក​ឃើញ​គ្រឿង​សមុទ្រ​មុន​គេ​ហើយ​មែន​អត់​ ជា​ពិសេស​ក្តាម​នឹង​ហ្មង​។​ ក្រៅ​ពី​ទៅ​ផ្សារ​ក្តាម​ ទិញ​គ្រឿង​សមុទ្រ​ញ៉ាំ​ស្រស់​ៗ​ អង្គុយ​មើល​ទឹក​សមុទ្រ​ គួរ​តែ​ទៅ​គេង​ និង​ស្នាក់​នៅ​ណា​ទើប​ល្អ​?​ រីសត​មួយ​កន្លែង​នេះ​នៅ​កែប​ទំនង​ណាស់​ សាង​សង់​ម៉ូដ​បែប​ទំនើប​ មាន​ទាំង​អាង​ហែល​ទឹក​ និង​កន្លែង​លេង​ទៀត​ អ្នក​ខ្លះ​ទៅ​ដល់​កែប​ហើយ​ មក​វិញ​ថា​ស្តាយ​ក្រោយ​ ព្រោះ​អត់​បាន​ទៅ​គេង​នៅ​កន្លែង​ហ្នឹង​។​ ចង់​ដឹង​កន្លែង​ហ្នឹង​ឡូយ​ហើយ​ទំនើប​ម៉េច​ខ្លះ​ បាន​ម្នាក់​ៗ​ស្តាយ​ក្រោយ​ម៉េស​ មើល​រូប​ភាព​សិន​៖

Image may contain: sky, tree and outdoor
រូបភាព Trip KH
Image may contain: sky, tree and outdoor
រូបភាព Trip KH
Image may contain: sky, pool, tree, cloud and outdoor
រូបភាព Trip KH
Image may contain: sky, plant, tree, pool and outdoor
រូបភាព Trip KH
Image may contain: mountain, sky, plant, tree, outdoor and nature
រូបភាព Trip KH

កន្លែង​នេះ​មាន​ឈ្មោះ​ថា​ Adventure Dome Resort មាន​ចម្ងាយ​តែ​ ៣,៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្សារ​កែប​ និង​ ៨ គីឡូម៉ែត្រ​ពី​ផ្សារ​ក្តាម​។​ ក្នុង​រីសត​មាន​ភោជនីយដ្ឋាន​ ហ្វ្រី​ចំណត​យន្តយាន​ផ្ទាល់​ខ្លួន​ ហ្វ្រី​កង់​ឲ្យ​ជិះ​កម្សាន្ត​ និង​ អាង​ហែល​ទឹក​នៅ​ខាង​ក្រៅ​។​ បើ​ចង់​កក់​ និង​ពិនិត្យ​មើល​តម្លៃ​ជា​មុន​សិន អាច​ចូល​ទៅ​កាន់​ Booking.com មើល​សិន​បាន​ ឬ​អាច​ខល​សួរ​ព័ត៌​មាន​បន្ថែម​តាម​លេខ​ទូរសព្ទ​នេះ​បាន​ 066 645 366 ។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
Image may contain: food