សៅរ៍អាទិត្យអីបើស្ត្រេសពេក អាចទៅជិតៗត្រឹមកែបអីក៏បានដែរ។ នឹកដល់កែបច្បាស់ជានឹកឃើញគ្រឿងសមុទ្រមុនគេហើយមែនអត់ ជាពិសេសក្តាមនឹងហ្មង។ ក្រៅពីទៅផ្សារក្តាម ទិញគ្រឿងសមុទ្រញ៉ាំស្រស់ៗ អង្គុយមើលទឹកសមុទ្រ គួរតែទៅគេង និងស្នាក់នៅណាទើបល្អ? រីសតមួយកន្លែងនេះនៅកែបទំនងណាស់ សាងសង់ម៉ូដបែបទំនើប មានទាំងអាងហែលទឹក និងកន្លែងលេងទៀត អ្នកខ្លះទៅដល់កែបហើយ មកវិញថាស្តាយក្រោយ ព្រោះអត់បានទៅគេងនៅកន្លែងហ្នឹង។ ចង់ដឹងកន្លែងហ្នឹងឡូយហើយទំនើបម៉េចខ្លះ បានម្នាក់ៗស្តាយក្រោយម៉េស មើលរូបភាពសិន៖





កន្លែងនេះមានឈ្មោះថា Adventure Dome Resort មានចម្ងាយតែ ៣,៧ គីឡូម៉ែត្រប៉ុណ្ណោះពីផ្សារកែប និង ៨ គីឡូម៉ែត្រពីផ្សារក្តាម។ ក្នុងរីសតមានភោជនីយដ្ឋាន ហ្វ្រីចំណតយន្តយានផ្ទាល់ខ្លួន ហ្វ្រីកង់ឲ្យជិះកម្សាន្ត និង អាងហែលទឹកនៅខាងក្រៅ។ បើចង់កក់ និងពិនិត្យមើលតម្លៃជាមុនសិន អាចចូលទៅកាន់ Booking.com មើលសិនបាន ឬអាចខលសួរព័ត៌មានបន្ថែមតាមលេខទូរសព្ទនេះបាន 066 645 366 ។


