រមនីយដ្ឋានក្បែរក្រុង ២ កន្លែង សម្បូរម្ហូបឆ្ងាញ់ៗ និងកន្លែងថតរូបស្អាត ជិះតែម៉ាភ្លែតដល់ហើយ

ទំនេរថ្ងៃសអាទិត្យអាចទៅសាកបាន

0
1920

ថ្ងៃ​អាទិត្យចង់ចេញ​ក្រៅក្រុង តែមិនចង់ទៅឆ្ងាយ អាចសាកបបួលគ្រួសារ ឬមិត្តភក្តិ ទៅរមនីយដ្ឋាន ២ កន្លែងនេះបាន​។​ ជិះតាមផ្លូវជាតិលេខ ១ ទៅដូចគ្នា សំខាន់មិនត្រឹមតែមានអាហារឆ្ងាញ់បែបស្រុកស្រែទេ ថែមទាំងសម្បូរកន្លែងថតរូបស្អាត ទុកបង្អួតមិត្តភក្តិទៀតផង។​

រមណីយដ្ឋាន​សួន​មនោរម្យ

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ​ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​៦​គីឡូ​ម៉ែត្រ​ គឺ​នៅ​ខាង​ស្តាំ​ដៃ​ផ្ទាល់​តែ​ម្តង​ ឈ្មោះ​ថា​ រមណីយ​ដ្ឋា​ន​ សួន​មនោរម្យ​ ពេល​ក្រឡែក​មើល​ពី​ខាង​ក្រៅ​ទៅ​ឃើញ​មាន​សួន​ចម្រុះ​ពណ៌​ខៀវ​ខ្ចី​ អម​ដោយ​កញ្ចុះ​ជា​ច្រើន​ ដែល​ធ្វើ​អោយ​អ្នក​មក​កំសាន្ត​មាន​អារម្មណ៍​ស្រស់​ស្រាយ​តែ​ម្តង​។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋាន​ សួន​មនោរម្យ
លេខ​ទំនាក់​ទំនង​ ៖ 017 638 638 / 093 637 637
ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​១ ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ ​រឺ​អាច​ ចុចទីនេះ

ភោជនីយដ្ឋាន​ចូល​ចិត្ត

គ្រាន់​តែ​ចូល​ដល់​ភ្លាម​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ក្នុង​ចិត្ត​ណាស់​ សម្រាប់​មុខ​ម្ហូប​វិញ​សុទ្ធ​តែ​ឆ្ងាញ់ៗ​តម្លៃ​ក៏​សមរម្យ​ដែរ​ ដឹង​តែ​មិន​ខក​ចិត្ត​ទេ។ ​អាច​មើល​កន្លែង​នេះ​បណ្តើរៗ​ទៅ ​ដឹង​តែ​ត្រូវ​ចិត្ត​សំណព្វ​ចិត្ត​ហើយ​ ម្ហូប​ឆ្ងាញ់ៗ​ក៏​មាន​ច្រើន​ ទេស​ភាព​ក៏​ស្រស់​ស្អាត​ ​ហើយ​បើ​មាន​សំណព្វ​ចិត្ត​ចេះ​ថត​រូប​ទៀត​ ធា​នា​ថា​ស្អាត​ហ្មង។

ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន​ ចូល​ចិត្ត
លេខ​ទំនាក់​ទំនង​៖ 010 221 678 / 077 887 739
ទីតាំង៖ បត់​ពី​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​ ១​គីឡូ​ ចូល​មក​លើ​ផ្លូវ​ថៃ​ហ្គឺ​ ជិត​ទូរទស្សន៍​ហង្សមាស ​រឺ​អាច​ ចុចទីនេះ