ថ្ងៃអាទិត្យចង់ចេញក្រៅក្រុង តែមិនចង់ទៅឆ្ងាយ អាចសាកបបួលគ្រួសារ ឬមិត្តភក្តិ ទៅរមនីយដ្ឋាន ២ កន្លែងនេះបាន។ ជិះតាមផ្លូវជាតិលេខ ១ ទៅដូចគ្នា សំខាន់មិនត្រឹមតែមានអាហារឆ្ងាញ់បែបស្រុកស្រែទេ ថែមទាំងសម្បូរកន្លែងថតរូបស្អាត ទុកបង្អួតមិត្តភក្តិទៀតផង។
រមណីយដ្ឋានសួនមនោរម្យ
នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋាន សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។





រមណីយដ្ឋាន សួនមនោរម្យ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឺអាច ចុចទីនេះ
ភោជនីយដ្ឋានចូលចិត្ត
គ្រាន់តែចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់ សម្រាប់មុខម្ហូបវិញសុទ្ធតែឆ្ងាញ់ៗតម្លៃក៏សមរម្យដែរ ដឹងតែមិនខកចិត្តទេ។ អាចមើលកន្លែងនេះបណ្តើរៗទៅ ដឹងតែត្រូវចិត្តសំណព្វចិត្តហើយ ម្ហូបឆ្ងាញ់ៗក៏មានច្រើន ទេសភាពក៏ស្រស់ស្អាត ហើយបើមានសំណព្វចិត្តចេះថតរូបទៀត ធានាថាស្អាតហ្មង។







ភោជនីយដ្ឋាន ចូលចិត្ត
លេខទំនាក់ទំនង៖ 010 221 678 / 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១ ប្រហែល ១គីឡូ ចូលមកលើផ្លូវថៃហ្គឺ ជិតទូរទស្សន៍ហង្សមាស រឺអាច ចុចទីនេះ