កំពឹសចៀន អាហារសម្រន់ដែលងាយធ្វើ និងមានរសជាតិឆ្ងាញ់ ដែលគួររៀនធ្វើញ៊ាំកុំអោយទំនេរមាត់?

កំពឹសចៀនអំបិលម្រេច

0
4890

គ្រាន់តែនិយាយដល់កំពឹសចៀន ច្បាស់ជាមានអ្នកខ្លះនឹកដល់កាលពីកុមារភាព ដែលធ្លាប់ទិញញ៊ាំនៅសាលារៀនជាមួយមិត្តភក្តិអីហើយ។ សម្រាប់ Admin ប្រហិតចៀននេះគឺជាទីពេញចិត្តហ្មងហើយកាលរៀនបឋមសិក្សា ជាពិសេសថ្ងៃណាខ្វះលុយ បបួលមិត្តភក្ដិចូលលុយគ្នាទិញហើយកាច់ចែកគ្នាញ៊ាំ តោះអ្នកណាធ្លាប់មានអនុស្សវរីយ៍បែបនេះខ្លះឆាប់ខលបបួលមិត្តចាស់មកធ្វើកំពឹសចៀននេះញ៊ាំរំលឹកនឹកអនុស្សវរីយ៍កម្សត់កម្រជាមួយគ្នា។

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • កំពឹស ៣០០ក្រាម
  • ម្សៅអង្ករ ១០០ក្រាម
  • ម្សៅសូដា កន្លះស្លាបព្រាកាហ្វេ
  • ទឹក ១០០មីលីលីត្រ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា ១៥០ ទៅ២០០មីលីលីត្រ

▶️ គ្រឿងផ្សំអំបិលក្រូចឆ្មារ៖

  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្រេចគ្រាប់ខ្មៅ ១ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មារ ២ផ្លែ

▶️ របៀបចៀនកំពឹស៖

  • លាងកំពឹសអោយស្អាតជាមួយទឹកសាប រួចដាក់សម្រក់ទឹកវាអោយស្ងួត
  • ដាក់ម្សៅលាយក្នុងចាន ថែមម្សៅសូដា ទឹក និងអំបិលរួចធ្វើការកូរអោយសព្វចូលគ្នា
  • ចាក់ប្រេងឆាចូលក្នុងខ្ទះ ដាំលើចង្ក្រានដោយប្រើភ្លើងអោយក្ដៅខ្លាំង។ ដួសម្សៅប្រហែលមួយស្លាបព្រាដាក់ចូលក្នុងខ្ទះ រួចដាក់កំពឹសប្រហែលមួយស្លាបព្រាបាយដែរ រួចដាក់ចូលក្នុងប្រេងឆាដែលដាំក្ដៅក្នុងខ្ទះ។ ដាក់ចម្អិនទាល់តែចាឡើងរឹង​ និងកំពឹសឡើងក្រហម រួចចាប់វាចេញពីខ្ទះទុកអោយស្រក់ប្រេងឆាអស់ រួចលើកដាក់ចូលក្នុងចានរួចជាការស្រេច។

▶️ របៀបធ្វើម្រេចក្រូចឆ្មារ៖

  • យកអំបិល និងម្រេចលីងក្នុងខ្ទះអោយឡើងឈ្ងុយ រួចយកទៅបុកអោយម៉ដ្ឋ
  • រួចធ្វើការច្របាច់ក្រូចឆ្មារចូលរួចជាការស្រេច

ជម្រើសមួយទៀតអ្នកទាំងអស់គ្នាក៏អាចយកកំពឹសមកចៀនជាមួយនំប៉័ងបានដែរ ញ៊ាំទៅធ្វើអោយប្លែកមួយកម្រិតទៀត៕