ហូបបាយនៅ? បើមិនដឹងធ្វើអីញ៉ាំ សាកធ្វើប្រហុកចំហុយញ៉ាំមើល៍

ប្រហុកចំហុយ

0
8427

ប្រហុកចំហុយជាម្ហូបខ្មែរ ដែលបរទេសភ្លក្សហើយ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ខ្លាំង។​ សម្រាប់អ្នកចូលចិត្តញ៉ាំប្រហុក នៅផ្ទះថ្ងៃសម្រាក សាកធ្វើញ៉ាំជាមួយបាយក្តៅៗមើល៍ ថែមអន្លក់អន្លៃបន្តិច ដឹងតែញ៉ាំលិឍដៃហ្មង។

Image may contain: food

គ្រឿងផ្សំ៖

  • ប្រហុក ១ ខាំ
  • សាច់ជ្រូកបីជាន់ ១ ខាំ
  • ខ្ទឹមក្រហម ១ ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម និងម្ទេស ១ ស្លាបព្រាបាយ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាបាយកំពង់
  • បីចេង មិនដាក់ក៏បាន
  • ពងទា ២ គ្រាប់មុន ពងទាដាក់ក្រោយ ៣ គ្រាប់
  • ពងទាប្រៃ ៣ គ្រាប់
  • បន្លែដាក់តាមចំនូលចិត្ត

វិធីធ្វើ៖

១. ចិញ្រ្ចាំប្រហុក ចិញ្រ្ចាំសាច់ជ្រូកដោយលាយទឹក ៣ ស្លាបព្រាបាយ និង ប្រេងឆា ១ ស្លាបព្រាបាយ កុំអោយសាច់រឹង
២. ចាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចលាយអោយសព្វ

Image may contain: food, text that says 'Foodie'


៣. យកទៅចំហុយក្នុងឡាំងសុឹង ប្រហែល ១០ នាទី ទើបគោះពងទា ៣ គ្រាប់ទៀត យកតែពណ៌ក្រហម ចាក់ពីលើ រួចគោះពងទាប្រៃ យកតែស្នូលដាក់ពីលើ បន្ថែមម្ទេសផង ចំហុយបន្ថែម ១០ នាទីទៀតជាការស្រេច ។

Image may contain: food