តែក្រូចឆ្មារមិនថាក្រហម មិនថាបៃតង គ្នាយើងម្នាក់ៗ admin ជឿថាចូលចិត្តញ៉ាំគ្រប់គ្នា មិនខុសពី admin ទេ។ យកលុយឲ្យអ៊ីលក់មុខផ្ទះរាល់ថ្ងៃ តែតាំងពីដឹងរូបមន្តឆុងខ្លួនឯងមក ឃើញថាសល់មួយថ្ងៃយ៉ាងហោចក៏ ៣០០០ រៀលដែរ។ សាកផ្អាកយកលុយឲ្យគេ ហើយប្តូរមកធ្វើខ្លួនឯងវិញមើល៖

គ្រឿងផ្សំ៖
- តែក្រហម ១ ស្លាបព្រាបាយ
- ស្ករស ៤ ស្លាបព្រាបាយ
- ក្រូចឃ្វិច ៦ ផ្លែឬក្រូចឆ្មា
- ទឹកកកអនាម័យ
- ទឹកក្តៅ

វិធីធ្វើ៖
១. យកតែក្រហម ១ ស្លាបព្រាបាយ ឆុងជាមួយទឹកក្តៅ ហើយត្រងកាកតែចេញ
២. ដាក់ស្ករស ៤ ស្លាបព្រាបាយចូលក្នុងកែវ ហើយចាក់ទឹកតែដែលបានត្រងហើយខាងលើ កូរអោយស្ករលាយចូលតែអស់
៣. ក្រូចឃ្វិច ៦ ផ្លែ ឬក្រូចឆ្មាច្របាច់យកតែទឹក ហើយយកទៅចាក់ចូលកែវខាងលើ ចាក់ទឹកកកចូល ចិត្តក្រូចស្តើងៗដាក់លម្អមាត់កែវជាការស្រេច។