ចុងសប្ដាហ៍ ឃ្លានលតឆា មីឆា ចេញម៉ូតូចេញឡានមកម្ដុំសាលាអង្គអេងមកដឹងតែបានញ៊ាំឆ្ងាញ់មាត់

ហាង ពិសិដ្ឋ លតឆាអង្គអេង

0
4378

លតឆា មីឆា នរណាមិនស្គាល់លក់ជាង១០ឆ្នាំហើយ ល្បីឆ្ងាញ់សឹងអីអ្នកខ្លះញ៊ាំតាំងពីកម្លោះក្រមុំ រហូតដល់កូនមួយ កូនពីរហើយ។ លឺតែប៉ុណ្ណេះអ្នកដែលមិនធ្លាប់បានមកញ៊ាំច្បាស់ជាចង់ស្គាល់ហើយមើលទៅ កន្លែងឆ្ងាញ់Adminមិនដែលកំណាញ់លាក់បាំងអីទេ គឺហាង ពិសិដ្ឋ លតឆាអង្គអេង នៅលើផ្លូវ២៩២ ម្ដុំសាលាអង្គអេងហ្នឹងឯង។

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

សម្រាប់ហាង លតឆា មីឆា មួយនេះល្បីមានភ្ញៀវមកញ៊ាំជាហូរហែរនោះដោយសារទឹកត្រីស្រូបមី និងលត គឺធ្វើដោយម្ចាស់ហាងផ្ទាល់ប្រើរូបមន្តពិសេសដោយប្រើតែក្រូចឆ្មារ និងអំពិលទុំតែប៉ុណ្ណោះដោយមិនមានប្រើសារធាតុអ្វីផ្សេងៗរឺទឹកខ្មេះនោះទេ។ រីឯលត និងមីគឺសុទ្ធតែថ្មីៗ ហើយក្នុងការចម្អិន គឺមិនមានប្រើប្រាស់ប៊ីចេង រឿងពិសេសមួយទៀតដែលអ្នកទាំងអស់គ្នាមកដល់ហើយត្រូវតែញ៊ាំគឺសាច់ប៉ាតេ ដែលម្ចាស់ហាងបានជ្រើសរើសយកសាច់សុទ្ធ១០០% ប្រភេទសាច់លេខ១ ដែលធ្វើអោយប៉ាតេមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

ណ្ហើយ ស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណេះហើយ ណាមួយចំថ្ងៃចុងសប្ដាហ៍ទៀត ខលបបួលគ្នាមកលឿនមកណា។ កុំភ្លេចថាជូនមនុស្សដែលយើងស្រលាញ់មកញ៊ាំរបស់ឆ្ងាញ់ គឺគេកាន់តែស្រលាញ់យើង ចឹងមកលឿនមក?៕

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

ហាង ពិសិដ្ឋ លតឆាអង្គអេង
បើក៖ ៧ព្រឹក – ៩យប់
លេខទូរសព្ទ៖ 093 59 15 58 | 069 412 490
ទីតាំង៖ ផ្ទះលេខ ១៧៦ ផ្លូវ ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន

វីដេអូ៖