កាពិផាវ ក្លិនឈ្ងុយរសជាតិឆ្ងាញ់មិនធម្មតា ធ្វើញ៊ាំហើយដឹងតែជាប់ចិត្ត?

កាពិផាវ

0
2522

រឿងកាពិនេះ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាមានក្លិនមិនធម្មតានោះទេ តែបើយើងយកវាមកច្នៃជាម្ហូបខ្លះគឺធ្វើអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ហ្មង។ កាពិនេះគឺជាទីពេញចិត្ត សម្រាប់អ្នកខេត្តកំពតហ្មងហើយ ថ្ងៃនេះAdmin ក៏បង្រៀនអ្នកទាំងអស់គ្នាមកធ្វើកាពិផាវ ដែលមានរសជាតិឆ្ងាញ់ទុកញ៊ាំជាមួយបាយក្ដៅក៏ឆ្ងាញ់ បាយកកក៏ឆ្ងាញ់ដែរ តោះមករៀនធ្វើទាំងអស់គ្នា។

កាពិផាវ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • កាពិ ២ស្លាបព្រាបាយ
  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • ត្រីឆ្អើរ ១ចង្កាក់
  • សណ្ដែកដី ១ខាំ
  • ម្ទេសហុយ ១ស្លាបព្រាបាយ
  • ប្រេងឆា ១កូនពេង
  • ខ្ទឹមក្រហមចិញ្ច្រាំ ២មើម
  • ខ្ទឹមសចិញ្ច្រាំ ៨កំពិស
  • ស្ករក្រហម ២ស្លាបព្រាបាយ
  • ហាយប៊ី កន្លះខាំ
  • ម្ទេសក្រៀម ៥ផ្លែ
  • ខ្ទិះដូង ១៥០មីលីលីត្រ
កាពិផាវ

▶️ បន្លែអន្លក់

  • ត្រប់ពុតញង
  • ត្រប់ស្រួយ
  • សណ្ដែកគួរ
  • ពពាយ
  • ត្រសក់
  • ស្ពៃបូគោតូច
  • ការ៉ុត
  • ស្នៀតពោត
  • ប៉េងប៉ោះ
  • ជីរណា
  • ត្រប់ក្ដគោ
កាពិផាវ
កាពិផាវ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី១៦ មុខម្ហូប កាពិផាវ

??? កាពិផាវ ធ្វើតែម្តងទុកស្បៀងសម្រួលលុយបានម៉ាធូរ ទុកគ្រាន់កុំអោយដាច់ខ្យល់ចុងខែ#បាយផ្ទះ វីដេអូទី១៦ មុខម្ហូប កាពិផាវ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 3 ឧសភា 2020