ធ្លាប់ហូបសាច់ពោត ចុះទឹកពោតវិញធ្លាប់ញ៊ាំអត់? ចែកគ្នាដឹងពីរបៀបធ្វើទឹកពោតឈ្ងុយឆ្ងាញ់

របៀបធ្វើទឹកពោតឈ្ងុយឆ្ងាញ់

0
2810

ទំនេរៗ គួរតែសាកល្បងរៀនធ្វើទឹកពោត ញ៊ាំម្តង ធ្លាប់តែញ៊ាំសាច់វា ញ៊ាំម្តងៗចង់បាក់ធ្មេញ តែពេលនេះ​ ប្តូរមកញ៊ាំទឹកម្តង ដើរផ្សារទិញ ៥ ទៅផ្លែ សាកល្បងធ្វើតាមវិធីនេះ។

គ្រឿងផ្សំ

– ពោតលឿង​ឆៅ7 ឬ​ 8ផ្លែធំៗ​ (យកពោតចិតរួចមួយគីឡូ)
– ខ្ទិះដូងកន្លះគីឡូ​
– ស្ករសរមួយកូនចានចង្គឹះ​ (ថែមទៀតបានតាមការចូលចិត្ត)
– អំបិលមួយចឹប
– ទឹកបួនលីត្រ បូករួមជាមួយទឹកខ្ទិះដូង
– ស្លឹកតយ​ បួនប្រាំសន្លឹក

វិធីធ្វើ


មុនដំបូង​ យកពោតលាងទឹកអោយស្អាត​ ចិតយកស្នូលចេញរួចកិន​អោយម៉ត់ បន្តិចម្តងៗជាមួយទឹកចំនួនបួនលីត្រ​ រួមជាមួយចុងខ្ទិះផង​ ដោយពូតយកកាក់ចេញខ្លះ​ កុំអោយខាប់ទឹកពេក​ បន្ទាប់មកទៀត​ យកមកកូរលើភ្លើង​ ដាក់អំបិលបន្តិចចូល​ ដោយបើកភ្លើងល្មមកុំខ្លាំងពេក​ ញីស្លឹកតយដាក់ចូលផងបើមានហើយ​ កូរ រហូតដល់រយះពេល​ 15 ទៅ​ 20នាទី​ ពុះទើបដាក់ស្ករស​ ចូល​ បិទភ្លើង
ជាការចុងក្រោយពេលទឹកពោតរាងត្រជាក់បន្តិចចាក់ខ្ទិះដើមចូល​ ជាការស្រេច​ ។
ពេលទឹកពោតត្រជាក់ល្អហើយ​ អាចចាក់ចូលដបក្លាសេអោយត្រជាក់​ៗបានហើយ ធ្វើដូចនេះលោកអ្នកនឹងទទួលបានភេសជ្ជះត្រជាក់ដ៏ផ្អែមឆ្ងុយឆ្ងាញ់ពិសារ។ ប្រភព៖ ផ្ទះមុខម្ហូប