ទំនេរៗ គួរតែសាកល្បងរៀនធ្វើទឹកពោត ញ៊ាំម្តង ធ្លាប់តែញ៊ាំសាច់វា ញ៊ាំម្តងៗចង់បាក់ធ្មេញ តែពេលនេះ ប្តូរមកញ៊ាំទឹកម្តង ដើរផ្សារទិញ ៥ ទៅផ្លែ សាកល្បងធ្វើតាមវិធីនេះ។

គ្រឿងផ្សំ
– ពោតលឿងឆៅ7 ឬ 8ផ្លែធំៗ (យកពោតចិតរួចមួយគីឡូ)
– ខ្ទិះដូងកន្លះគីឡូ
– ស្ករសរមួយកូនចានចង្គឹះ (ថែមទៀតបានតាមការចូលចិត្ត)
– អំបិលមួយចឹប
– ទឹកបួនលីត្រ បូករួមជាមួយទឹកខ្ទិះដូង
– ស្លឹកតយ បួនប្រាំសន្លឹក

វិធីធ្វើ
មុនដំបូង យកពោតលាងទឹកអោយស្អាត ចិតយកស្នូលចេញរួចកិនអោយម៉ត់ បន្តិចម្តងៗជាមួយទឹកចំនួនបួនលីត្រ រួមជាមួយចុងខ្ទិះផង ដោយពូតយកកាក់ចេញខ្លះ កុំអោយខាប់ទឹកពេក បន្ទាប់មកទៀត យកមកកូរលើភ្លើង ដាក់អំបិលបន្តិចចូល ដោយបើកភ្លើងល្មមកុំខ្លាំងពេក ញីស្លឹកតយដាក់ចូលផងបើមានហើយ កូរ រហូតដល់រយះពេល 15 ទៅ 20នាទី ពុះទើបដាក់ស្ករស ចូល បិទភ្លើង
ជាការចុងក្រោយពេលទឹកពោតរាងត្រជាក់បន្តិចចាក់ខ្ទិះដើមចូល ជាការស្រេច ។
ពេលទឹកពោតត្រជាក់ល្អហើយ អាចចាក់ចូលដបក្លាសេអោយត្រជាក់ៗបានហើយ ធ្វើដូចនេះលោកអ្នកនឹងទទួលបានភេសជ្ជះត្រជាក់ដ៏ផ្អែមឆ្ងុយឆ្ងាញ់ពិសារ។ ប្រភព៖ ផ្ទះមុខម្ហូប