របៀបធ្វើគាវសាច់ជ្រូកចំហុយ ឆ្ងាញ់ហើយអស់លុយតិច!

របៀបធ្វើគាវសាច់ជ្រូកចំហុយ

0
6560

សម្រាប់មិត្តនារីៗគ្នាយើង តោះចាប់ផ្តើមសាកល្បងធ្វើ គាវសាច់ជ្រូកចំហុយ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំង អស់លុយតិចទៀត។

គ្រឿងផ្សំ

សំបកគាវ ទិញនៅផ្សារ
សាច់ជ្រូកសាច់ជីឡាំង សាច់សុទ្ធ រឺសាច់បីជាន់តាមការចូលចិត្ត 0.50kg
បង្គារក្រៀម 2-3ស្លាបព្រាបាយ
ផ្សិតខ្មៅក្រៀម 5-6ផ្សិត
ការ៉ុតមួយម៉ឺម
ខ្ទឹមស3កំពិសចិញ្ជ្រាំអោយម៉ត
ស្លឹកខ្ទឹម5ដើម
ខ្ទឹមក្រហម2ម៉ឺម
ទឹកត្រីមួយស្លាបព្រាបាយ
ទឹកស៊ីអីវ2ស្លាបព្រាបាយ
ម្រេចតាមកាចូលចិត្ត
ស៊ុបខ្ន័រមួយស្លាបព្រាកាហ្វេ
ប្រេងខ្យងមួយស្លាបព្រាបាយ
ប្រេងល្ងមួយស្លាបព្រាបាយ
ស្កស1-2ស្លាបព្រាបាយតាមការចូលចិត្ត

របៀបធ្វើ


សាច់ជ្រូកចិញ្ជ្រាំ រឺ កិន អោយម៉ត
បង្គារក្រៀមត្រាំទឹកបន្តិចរួចយកមកចិញ្ច្រអោយម៉ត់ដូចគ្នា
ការ៉ុត និង ផ្សិត ហាន់អោយល្អិត
ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហមហាន់អោយល្អិតដូចគ្នា
លាយគ្រឿង និងសាច់ដែលចិញ្ជ្រាំហើយចូលគ្នា ច្របាច់អោយសព្វ ចូលគ្នា
ទឹកជ្រលក់ធ្វើតាមការចូលចិត្ត ទឹកស៊ីអីវ ខ្ទឹមស ម្ទេស ស្កសបន្តិច

របៀបចម្អិន


ខ្ចប់គាវរួច ដាក់ទឹកដាំក្នុងឡាំងស៊ឹងអោយពុះ លាបប្រេងខ្លះក្នុងឡាំងស៊ឹងកុំអោយពេលចំហុយគាវជាប់ឡាំងស៊ឹង
ចំហុយពី5នាទី ទៅ10នាទី ជាការស្រេច។ ប្រភព៖ផ្ទះមុខម្ហូប