តោះមកស្គាល់ នំពពារប្រៃម្ចាស់ដើម ស្នូលបង្កើតមុនគេ រសជាតិឆ្ងាញ់ល្បីជាង១០ឆ្នាំមកហើយ

ហាង នំពពាប្រៃម្ចាស់ដើម

0
1958

ធ្លាប់ស្គាល់ហាង នំពពារប្រៃម្ចាស់ដើមពីមុនមកអត់? ល្បីជាង១០ឆ្នាំឆ្នាំហើយណាតាំងពីឪពុក តមកដល់កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសជាតិនៅតែឆ្ងាញ់ដដែល លក់ដាច់សាហាវក្នុងមួយថ្ងៃចាប់ពី ៨០០នំទៅ ១០០០នំឯណោះ។ ម៉េចដែរចាប់អារម្មណ៍ចង់មកភ្លក្សរសជាតិអត់បើល្បីរាប់ឆ្នាំ ហើយលក់ដាច់សាហាវចឹង។

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

សម្រាប់អ្នកដែលចង់មកញ៊ាំ Admin សូមបង្ហើបអោយដឹងតិចចុះ អ្វីដែលធ្វើអោយនំពពារនេះឆ្ងាញ់ល្បីចឹង ដោយសារស្នូលនំ និង​ទឹក​ស៊ុប ត្រូវបានប្រើនូវរូបមន្តពិសេសប្រចាំគ្រួសារធ្វើអោយមានរសជាតិប្លែកពីគេ។​ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងបានប្រាប់ទៀតថា​​នំ​នេះ​តាម​ពិត​ជា​អាហារ​បួស​របស់​ជនជាតិ​ចិន​ទេ​ តែ​គាត់​បាន​យករូបមន្តនោះ​មក​ច្នៃ​ អោយមានរសជាតិបែបខ្មែរយើងដើម្បី​តម្រូវ​ចិត្ត​អ្នក​ញ៉ាំ​។​ ហើយក្រៅពីនំពពារប្រៃ ក្នុងហាងក៏មានរបស់ញ៉ាំផ្សេងៗទៀតដូចជា បង្អែមតៅស៊ន ប្រហិតចៀន នំបញ្ចុកកំពត ទឹកកកឈូសត្រជាក់ៗ ចំណែកឯរសជាតិក៏មិនធម្មតាដែរ សុទ្ធតែឆ្ញាញ់ៗ។ បើនិយាយពីបង្អែម តៅស៊ន ក៏មានលក្ខណៈពិសេសដែរ គឺថាមានរសជាតិដើមតាំងពីទសវត្សរ៍៨០មកម្ល៉េះ ចឹងបើបានមកញ៊ាំហើយកុំរំលងមួយមុខនេះអី។

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

ណ្ហើយ ស្គាល់កន្លែងមានរបស់ញ៊ាំឆ្ងាញ់ៗចឹងបបួលគ្នាមកដាក់ម៉ាតឹងពោះហ្មងទៅ កុំខ្វល់អារឿងធាត់ទុកមួយលែកសិន ព្រោះសុទ្ធតែរបស់ឆ្ញាញ់ចឹងៗអីមិនញ៊ាំម៉េចបាន ហើយបើបានសំណព្វចិត្តមកជាមួយទៀតកាន់តែអ៊ែមហ្មង៕

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

ហាង នំពពារប្រៃម្ចាស់ដើម
លេខទូរសព្ទ៖ 089 960 001 / 089 720 205
ទីតាំង៖ ផ្ទះលេខ១៤២ ផ្លូវ១៤៣ កែងផ្លូវ២៧៣

​វីដេអូ៖