ទឹកត្រីផ្អែម ធ្វើច្រកដបទុកខ្លួនឯងល្អជាង កុំឲ្យពិបាកទិញគេទៀត

វិធីធ្វើទឹកត្រីផ្អែម

0
8078

ទៅណាមកណា ទឹកត្រីផ្អែមជួយបានគ្រប់កាលទេសហ្មង។ ជាពិសេសទៅដើរលេងលក្ខណៈគ្រួសារ មិត្តភក្តិអី មានតែ ១ ដប ២ ដបដាក់តាមដឹងតែស្រួលហើយ ញ៉ាំជាមួយសាច់ក៏បាន គ្រឿងសមុទ្រក៏ត្រូវ បើចាំទិញគេក៏មិនស្រួលដែរ ណាមួយខ្លាចគេប្រើទឹកខ្មេះច្រើនទៀត ធ្វើទុកខ្លួនឯងវិញទៅ ទុកចិត្តជាង។

Image may contain: food

គ្រឿងផ្សំ៖

  • ខ្ទឹមស បុកអោយម៉ដ្ឋ
  • ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
  • ការ៉ុត ឈូសជាសសៃៗ
  • ទឹកក្រូចឆ្មា ម្ទេស
  • សណ្ដែកដីលីង ( បុកកុំអោយម៉ដ្ឋពេក )
  • ទឹកត្រី ស្ករត្នោត អំបិល

វិធីធ្វើ៖

១. ដាក់ដាំទឹក (តាមតំរូវការនៃទឹកត្រីផ្អែម) ទុកអោយពុះ រួចដាក់ស្ករត្នោតចូល កូរអោយរលាយអស់ ហើយលើកចេញ ទុកអោយរៀងត្រជាក់បន្តិច។
២. បន្ទាប់មកដាក់ខ្ទឹមស ទឹកត្រី ម្សៅស៊ុប ប៊ីចេង អំបិល ទឹកក្រូចឆ្មា កូរអោយរលាយចូលគ្នាអស់ រួចដាក់ការ៉ុត និង ខ្ទឹមក្រហមចូលភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរផ្អែម ) ទើបដាក់សណ្ដែកដីចូលរួចជាការស្រេច ។